មកស្គាល់ទម្លាប់ល្អៗពេលព្រឹកព្រលឹមមានតម្លៃស្មើលុយ១លានដុល្លារដែលមហាសេដ្ឋីជុំវិញពិភពលោកតែងធ្វើវាមុនចាប់ផ្ដើមការងារ

ជុំវិញ​ឧកញ៉ា

បើសិនជាយើងចិញ្ច្រាំពេលវេលា២៤ម៉ោង របស់មហាសេដ្ឋីលំដាប់ពិភពលោក ចែកជាមួយការប្រើប្រាស់ពេលវេលាពួកគាត់ យើងនឹងឃើញថា គ្រប់វិនាទីរបស់ពួកគាត់សុទ្ធតែលុយកាក់ទាំងអស់។ ខាងក្រោមនេះជាទម្លាប់ល្អៗរបស់អ្នកមាន មុនពេលពួកគាត់ចាប់ផ្ដើមបំពេញការងារ ឬមុខជំនួញរបស់គាត់។ ទម្លាប់ទាំងអស់នេះ ត្រូវបានគេហៅថា The Million Dollar Morning ដោយចាប់ផ្ដើមតាំងពីម៉ោង 5ពេលព្រឹក រហូតដល់ម៉ោង 7ព្រឹក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម៉ោង 5 am ម៉ោងរោទិ៍របស់ពួកគាត់ នឹងបន្លឺសំឡេងឡើងដាស់ពួកគាត់ឱ្យក្រោកឡើង និងរៀបចំខ្លួន

ម៉ោង 5:30 am ដល់ម៉ោង 6:00am ពួកគាត់តែងតែចំណាយលើការហាត់ប្រាណដើម្បីសុខភាព

ម៉ោង 6:00 am ពួកគាត់ចាប់ផ្ដើមងូតទឹកសម្អាតខ្លួនឱ្យស្អាតបាត

ម៉ោង 6:15 am ពួកគាត់តែងចំណាយពេល15នាទីនេះ ធ្វើសមាធិដើម្បីឱ្យអារម្មណ៍ស្ងប់ល្អ

ម៉ោង 6:30 am ទម្លាប់របស់សេដ្ឋីមួយចំនួនតែងតែចាប់ផ្ដើមការអាន និងតាមដានព័ត៌មានពីនេះពីនោះ

ម៉ោង 7:00 am ជាពេលវេលាដ៏ល្អបំផុតសម្រាប់ការញាំអាហារពេលព្រឹក

ម៉ោង 7:15 am គឺជាម៉ោងការងាររបស់ពួកគាត់

ចុះអ្នកទាំងអស់គ្នាវិញ ធ្លាប់ដែលចាប់អារម្មណ៍ការប្រើប្រាស់ពេលវេលា បង្កើតទម្លាប់ល្អៗអំឡុងពេល 2ម៉ោង ពេលព្រឹកព្រលឹមដូចទៅនឹងទម្លាប់បុគ្គលជោគជ័យទាំងនោះដែរឬទេ? បើដូច្នេះ ល្មមដល់ពេលទាញទម្លាប់ទាំងនោះដាក់ខ្លួនហើយ កុំគេងយូរៗពេក!