បិទ​សណ្ឋាគារ ជិនប៉ីព័រអុី ទាំង៣សាខា ខេត្តព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច
14 Shares

អាជ្ញាធរ​ខេត្តព្រះសីហនុ ​បញ្ជា​ឲ្យ​បិទ​សណ្ឋាគារ ជិនប៉ីព័រអុី ទាំង៣សាខា រួមទាំង​អគារស្នាក់នៅ​របស់បុគ្គលិក ហើយ​ឲ្យ​បុគ្គលិកទាំងអស់ដែល​បានពាក់ព័ន្ធ ត្រូវ​បង្ហាញភាពស្មោះត្រង់ កុំលាក់លៀម និង​ត្រូវ​មក​ធ្វើ​តេស្ត​កូវីដ ១៩។

សណ្ឋាគារ ហ័ងហ្គ័នជាយី ក៏អាជ្ញាធរ​ខេត្ត​​បញ្ជា​ឲ្យបិទ ដោយសារ​មាន​ភ្ញៀវស្នាក់នៅតេស្តមានវិជ្ជមាន​កូវីដ ១៩ផងដែរ។

កាល​ពី​ថ្ងៃ ២២ កុម្ភៈ ក្រុម​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្តព្រះសីហនុ បាន​ធ្វើ​តេស្តជនបរទេស លទ្ធផល​បាន​រកឃើញ​ស្រ្តីចិនពីរនាក់​មានវិជ្ជមានកូវីដ ១៩។ បច្ចុប្បន្ន​ស្រ្តី​រងគ្រោះទាំង​ពីរ ត្រូវ​បានបញ្ជូន​ទៅ​ធ្វើចត្តាឡីស័ក និងព្យាបាលនៅ​មន្ទីរពេទ្យ​បង្អែកខេត្តព្រះសីហនុ។

របាយការណ៍​​របស់ក្រសួង​សុខាភិបាលនៅ​ព្រឹកនេះ បានបញ្ជាក់ថា មានអ្នក​ឆ្លងកូវីដ ៤០ នាក់ទៀត ក្នុង​នោះ ៣៨ នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ។ អ្នកឆ្លង​ទាំង ៣៨ នាក់ ភាគ​ច្រើន​ជាជនជាតិ​ចិន និងមានជនជាតិ​ខ្មែរ ០១ នាក់ និង​វៀតណាម ០១ នាក់។ ចំណែក​អ្នក​ឆ្លង ០២ នាក់​ទៀត ជា​អ្នក​ដំណើរ​មកពី​ក្រៅ៕

No photo description available.
បិទ​សណ្ឋាគារ ជិនប៉ីព័រអុី ទាំង៣សាខា ខេត្តព្រះសីហនុ
14 Shares