រាល់បទបញ្ជាពាក់ព័ន្ធនឹងការបិទការនាំចេញ-ចូល របស់ពលរដ្ឋនៅតាមព្រំដែន សម្តេចតេជោប្រកាសឲ្យដកបន្ទាន់!

សង្គម​និង​សេដ្ឋកិច្ច
54 Shares

ក្រោយលិចលឺព័ត៌មានអំពីការបិទការនាំចេញ-ចូល របស់ពលរដ្ឋខ្មែរ នៅតាមព្រំដែនខ្មែរ-ថៃ នៅថ្ងៃនេះសម្តេតេជោ ហ៊ុន សែន​ បានបញ្ចេញប្រតិកម្មនិងបានរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ បន្ទាន់ថា ការចេញបទបញ្ជាណាមួយទាក់ ទងព្រំដែន សូមមេត្តាឲ្យខ្ញុំបានដឹងផង ព្រោះខ្ញុំទទួលខុសត្រូវទៅលើកិច្ចការនយោបាយ ក្នុងប្រទេស និងកិច្ចការ នយោបាយក្រៅប្រទេស។


សម្តេចតេជោ ក៍បានប្រាប់ឲ្យសម្តេចក្រឡាហោម ស ខេង ត្រួតពិនិត្យនិង ដករាល់បទបញ្ជាដែលដាក់ចេញដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបាន ហាមឃាត់ រាល់ការនាំចេញនាំចូលទំនិញរបស់ពលរដ្ឋនៅតាមព្រំដែននាពេលថ្មីៗនេះ។


សារជាសំឡេងដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមនៅថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា ជំងឺកូវីដ១៩ បានបំផ្លាញយើងរួចទៅហើយ មិនអាច ឲ្យមានការបំផ្លាញដល់សេដ្ឋកិច្ចជាតិបន្ថែមទៀតនោះឡើយ។ សម្តេចថា មិនមានកូវីដនៅ លើទំនិញនោះឡើយ។ សម្តេចក៍បានរំលឹកឲ្យអាជ្ញាធរខេត្តជាប់ព្រំដែន យកការទទួលខុសត្រូវជាធំ និងរាយការណ៍ ដោយត្រង់មកសម្តេច បើសិនមានការអាក់រអួលផ្នែកពាណិជ្ជកម្មជាមួយភាគីថៃ៕

រាល់បទបញ្ជាពាក់ព័ន្ធនឹងការបិទការនាំចេញ-ចូល របស់ពលរដ្ឋនៅតាមព្រំដែន សម្តេចតេជោប្រកាសឲ្យដកបន្ទាន់!
54 Shares