សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ មាន​សាខា​ជាង ៩០ ប្រទេស បើក​ដំណើរការ​នៅ​ខេត្ត​ព្រះសីហនុ​

សង្គម​និង​សេដ្ឋកិច្ច
3 Shares

​សណ្ឋាគារ the Howard Johnson Plaza ថ្មី​សន្លាង​ ១ ​ទៀត​ដែល​មាន​កម្ពស់​ ៣៦ ​ជាន់ និង​មាន​បន្ទប់​ ៥២២ បាន​បើក​ដំណើរការនៅ​ខេត្តព្រះសីហនុ។

សណ្ឋាគារ​យីហោ​អន្តរជាតិ បាន​បើក​ដំណើរការ​ប្រកប​ដោយ​ជោគជ័យ​​នៅក្នុង​ប្រទេស​ចិន និង​កូរ៉េខាងត្បូង​។ Wyndham Hotels & Resorts មាន​សណ្ឋាគារ​ជាង​ ១ ៥០០ ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​សណ្ឋាគារ​ចំនួន​ ៨ ៩០០ ​កន្លែង​នៅក្នុង​ប្រទេស​ចំនួន​ ៩៥ ​នៅ​ទី្វប​ចំនួន​ ៦​។

លោក Joon Aun Ooi ប្រធាន​ក្រុមហ៊ុន Wyndham Hotels & Resorts នៅ​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែងថា​ ទីតាំង​​របស់​សណ្ឋាគារ​នេះ នៅក្បែរ​ឆ្នេរសមុទ្រ។ ​ភាពឆើតឆាយ​របស់​សណ្ឋាគារ​នេះ​នឹង​ធ្វើឱ្យ​ទីតាំង​នេះ​ក្លាយ​ជា​ទីតាំង​មួយ​ក្នុងចំណោម​ទីកន្លែង​ដែល​ចង់បាន​បំផុត​សម្រាប់ភ្ញៀវ​មក​កម្សាន្ត​នៅ​ខេត្តព្រះសីហនុ៕​

សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ មាន​សាខា​ជាង ៩០ ប្រទេស បើក​ដំណើរការ​នៅ​ខេត្ត​ព្រះសីហនុ​
3 Shares