ឧកញ៉ា ហួ៊ត ជា បង្ហើបពីគុណសម្បត្តិ ៧ចំណុចនៃការទិញឈ្មោះអាជីវកម្មសម្រាប់អ្នកចង់ប្រឡូកវិស័យជំនួញលើកដំបូង

ជុំវិញ​ឧកញ៉ា

ក្នុងវិស័យធុរៈកិច្ចគ្រប់ប្រភេទការកសាងម៉ាកយីហោ កេរ្តិ៍ឈ្មោះ ផលិតផល ឬសេវាកម្មណាមួយឱ្យអតិថិជនបានស្គាល់ មិនមែនជារឿងងាយស្រួលឡើយ ព្រោះអាចប្រឈមនឹងហានិភ័យខ្ពស់។ ដោយសារហេតុផលទាំងអស់នេះហើយ ទើបគេសង្កេតឃើញ អ្នកមានដើមទុន ដែលចង់ចាប់ផ្ដើមអាជីវកម្មថ្មីថ្មោង ពួកគាត់សម្រេចចិត្តដោយមិនស្ទាក់ស្ទើរ ហ៊ានបោះទុនវិនិយោគដំបូង ទិញឈ្មោះគំរូអាជីវកម្មរបស់គេ ដែលល្បីល្បាញ មានការគាំទ្រស្រាប់ពីអតិថិជនស្រាប់តែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយមានសំណូមពរច្រើនពីអ្នកគាំទ្រ ម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទ លោកឧកញ៉ា ហ៊ួត ជាក៏បានLive វីដេអូផ្ទាល់លើហ្វេសប៊ុករបស់គាត់ ចែករំលែកជុំវិញប្រធានបទ៖ «គុណសម្បត្តិ៧ចំណុច នៃការទិញឈ្មោះអាជីវកម្ម» ឬហ្វ្រែនឆាយ(Frenchie)ណាមួយ។ ចំណុចសំខាន់ៗទាំងអស់នោះ រួមមានដូចជា៖

១. យល់ពីរបៀបគ្រប់គ្រងបានកាន់តែច្បាស់លាស់

ម្ចាស់អាជីវកម្ម ដែលទើបចាប់ផ្ដើមដំបូង ពួកគាត់អាចនឹងមានឧបសគ្គលើផ្នែកគ្រប់គ្រងទូទៅជាក់ជាមិនខាន។ ដូច្នេះហើយ ពេលពួកគាត់ទិញឈ្មោះអាជីវកម្មគេមកប្រើ ពួកគាត់នឹងទទួលបានការបង្ហាត់បង្ហាញពីគំរូគ្រប់គ្រង របស់ម្ចាស់ហ្វ្រេនឆាយដើម តាំងពី របៀបគ្រប់គ្រងបុគ្គលិក ធ្វើទីផ្សារ ស្វែងយល់ពីកត្តាហានិភ័យ និងគ្រប់គ្រងចំណូលចំណាយជាដើម។  

២. កេរ្តិ៍ឈ្មោះនៃមុខរបរនោះដើរស្រាប់

 អាជីវកម្មបែបហ្វ្រែនឆាយ ប្រៀបបាននឹងអាវក្រោះមួយយ៉ាងមានសុវត្ថិភាព ខុសប្លែកពីការបើកអាជីវកម្មថ្មីថ្មោង (Start up) ដែលចាំបាច់ត្រូវរៀបចំដំណើរការប្រតិបត្តិតាំងពីក្រោមដល់លើ ច្បាស់ជាមិនងាយស្រួលឡើយ។   

៣. ប្រាក់ចំណេញ៖ របរបែបហ្វ្រេនឆាយ ងាយស្រួលគ្រប់គ្រងការចំណេញ មិនបារម្ភខ្លាចខាត ឬបាត់ដើមបាត់ចុង ព្រោះម្ចាស់គំរូអាជីវកម្មដើម ពួកគាត់រៀបចំចងមកជាប្រព័ន្ធហើយស្រេច ចាំតែអ្នកទិញបន្តចូលគ្រប់គ្រងទៅជាការស្រេច មិនចាំបាច់ឈឺក្បាលទេ។  

៤. ដឹកដៃគ្នាក្លាយជាសហគ្រិនភាព៖ អាជីវកម្មមួយ ដែលបង្កើតបានគំរូអាជីវកម្ម ដែលមានអតិថិជនក្នុងដៃស្រាប់ មានគេទទួលស្គាល់ច្រើន មានដៃគូជាតំណាងចែកចាយច្រើនទៀត នោះឈ្មោះអាជីវកម្មនោះ នឹងកាន់តែរឹងមាំ មិនបារម្ភរឿងក្ស័យធន់ឡើយ។ ម្ចាស់ហ្វ្រេនឆាយដើម នឹងបង្រៀនលោកអ្នកកាន់តែច្រើន ព្រមទាំងរួមសហការយ៉ាងរឹងមាំ យូរអង្វែង ធ្វើឱ្យការលក់បានកាន់តែច្រើន

៥. ងាយស្រួលរៀបចំទីតាំង៖ ក្រោយពេលទិញ ឈ្មោះអាជីវកម្មណាមួយហើយនោះ ម្ចាស់ហ្វ្រេនឆាយដើម ដើរតួនាទីប្រៀបដូចអ្នកដឹគ័រ និងគ្រូហុងស៊ុយអ៊ីចឹង។ ពួកគាត់នឹងជួយលោកអ្នក តាំងពីការរើសទីតាំង ថាតើទីតាំងលោកអ្នកទំនង ស័ក្តិសមនឹងអាជីវកម្មនោះដែរ ឬទេ? ទីតាំងនោះ ងាយស្រួលចតឡាន ចតម៉ូតូសម្រាប់អតិថិជន ងាយគេឃើញស្លាកយីហោ ឬអត់?

៦. ចេះពីរបៀបធ្វើទីផ្សារគ្រប់ជ្រុងជ្រោយ៖ ត្រូវចាំថា ម្ចាស់ហ្វ្រែនឆាយដើម គាត់ជាបុគ្គលឆ្នើមមួយរូប ដែលយល់ដឹងច្បាស់លាស់ពីរៀបធ្វើទីផ្សារសព្វបែបយ៉ាង។ ដូច្នេះពួកគាត់នឹងជួយ អ្នកទិញឈ្មោះអាជីវកម្មរបស់គាត់បន្តពីរបៀបធ្វើទីផ្សារមួយឱ្យជោគជ័យលឿន តាំងពីរបៀបរៀបចំដាក់តាំងតាំងលម្អផលិតផល ធ្វើទីផ្សារឱ្យបានទូលំទូលាយ និងងាយដល់ដៃអតិថិជនជាដើម។  

៧. មុខរបរហ្វ្រែនឆាយ៖ ជាមុខរបររៀបចំមកជាប្រព័ន្ធ ងាយស្រួលធ្វើឱ្យអាជីវកម្មមួយនោះ កាន់តែរឹងមាំជាមួយគ្នា មិនងាយខាត ហើយចេះចែកគ្នាចំណេញរួម

សម្រាប់អតិថិជន ដែលមានបំណងចង់ទិញសិទ្ធចែកចាយពីក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទ លោក លោកស្រី អ្នកនាងកញ្ញា គ្រាន់តែចំណាយត្រឹមតែ 3000$ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនត្រឡប់មកវិញដូចជា៖

១. ទទួលសិទ្ធចែកចាយស្របច្បាប់ពីក្រុមហ៊ុនហ៊ួត ជា

២. មុខរបរមួយច្បាស់លាស់ មានស្ថិរភាព មិនប្រឈមហានិភ័យ

៣. ចំណាយដើមទុនតិច

៤. ចំណេះដឹងបទពិសោធន៍ផ្ទាល់ជាមួយម្ចាស់អាជីវកម្ម

៥. ការបណ្តុះបណ្តាលស្តីពីការលក់ និងការរៀបចំហិរញ្ញវត្ថុ និងការគ្រប់គ្រងអាជីវកម្ម

៦. មានទំនុកចិត្តក្រោយពីសហការគ្នាបើកអាជីវកម្ម

៧. មានរង្វាន់លើកទឹកចិត្តបន្តបន្ទាប់ពីក្រុមហ៊ុន

៨. ក្លាយជាសមាជិក ដែលទទួលបានតម្លៃពិសេស

លេខទូរស័ព្ទទំនាក់ទំនង: 077 888 810