លោក សុន ដារ៉ាវុធ អ្នកគ្រប់គ្រងគម្រោងអចលនទ្រព្យឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលគោរមងារជាឧកញ៉ា

ជុំវិញ​ឧកញ៉ា
913 Shares

លោក សុន ដារ៉ាវុធ ដែលត្រូវបានគេស្គាល់ថា ជាប្រធានផ្នែកគ្រប់គ្រងផ្នែកលក់នៃគម្រោងអចលនទ្រព្យឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ដល់គោរមងារ ជាឧកញ៉ា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

ការប្រទានគោរមងារជា ឧកញ៉ា ដល់លោក សុន ដារ៉ាវុធ ក្រោយមើលឃើញថា កន្លងមក លោកឧកញ៉ា និងក្រុមគ្រួសាររបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែងតែ​ចំណាយធនធាន ជួយសង្គម និងមានសកម្មភាពសប្បុរសធម៌ជាច្រើនក្នុងសង្គមជាតិ។

ឧកញ៉ា សុន​ ដារ៉ាវុធ គឺជាអ្នកគ្រប់គ្រង និងជាបុគ្គលិកគំរូមួយរូប ដែលមានស្នាដៃ តស៊ូ ស្មោះត្រង់ ជាមួយក្រុមហ៊ុន និងជួយរាល់គ្រប់កិច្ចការងារ ផ្នែកលក់គម្រោងអចលនទ្រព្យជូនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាំងពីដើមរៀងមកម៉្លេះ។ ក្រុមការងារ គេហទំព័រ Oknha News យើងខ្ញុំនឹងផ្សាយជូនលម្អិត ពីប្រវត្តិការងារ និងជីវិតតស៊ូ របស់ឧកញ៉ាវ័យក្មេងរូបនេះ ជូនលោកអ្នកនៅពេលក្រោយទៀត៕

913 Shares