អ្នក​លេង​​Facebook ម្នាក់​ទម្លាយ រឿង​ពិត លោកឧកញ៉ា ស៊ឹម វណ្ណា សេដ្ឋី​លុយ​រាប់​លាន​ដុល្លារ ធ្លាក់ខ្លួន​ក្រ​វេទនាជិះ​ម៉ូតូឌុប រកលុយ​មើលជំងឺ​ពុំបាន​ ដោយ​សារ…

ជុំវិញ​ឧកញ៉ា

បណ្ដាញសង្គមហ្វេ​សប៊ុក​ម្នាក់​ឈ្មោះ sin sophea បានទម្លាយពីរឿ​ងរ​បស់លោក​ឧកញ៉ា​ស៊ឹម វណ្ណា ដែលបច្ចុប្បន្ននេះលោក​ហា​ក់មាន​ជីវភា​ពរាង​ធ្លាក់ចុះ​យ៉ាងខ្លាំ​ង ខុសពី 20 ឆ្នាំមុនដែ​លលោ​កមាន​លុយនិងមាន​អំណាច ចាយលុ​យទាំ​ងបាច់​ៗ បច្ចុប្បន្ន​បាន​ធ្លាក់ខ្លួនឈឺ មកស្នាក់នៅផ្ទះជួ​ល ​ទៅណាមកណា​ជិះម៉ូ​តូ ពេលឈឺអត់​លុយ​ព្យាបាល​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហ្វេសប៊ុកឈ្មោះ sin sophea ដែលបានបង្ហោះរូ​បអ​តីតឧក​ញ៉ាស៊ឹម វណ្ណា ហើយបានស​រសេ​រថា “អតីតអគ្គនាយកក្រុ​មហ៊ុ​នចម្ការ​កៅស៊ូបឹ​ងកេត លោកឧកញ៉ា ស៊ឹម វណ្ណា ពីមានលុយរាប់លា​នដុ​ល្លារ ចាយលុយដូចក្រ​ដាស​ បច្ចុប្បន្ននៅ​ផ្ទះជួល ជិះម៉ូតូឌុប ដើរសុំលុយពីអ្ន​កដែ​លខ្លួន​ធ្លាប់ឲ្យ​ចាយ ពេលឈឺរ​កតែ​លុយឲ្យ​ថ្លៃពេទ្យ​មួយរៀ​លគ្មាន​ ។

សូម​អាមី-អាថោងធ្លាប់​តោង​ស៊ី ពែគាត់ជួ​យស​ម្រាលទុ​ក្ខគាត់​ផងទាន នេះជាល​ទ្ធផល​លេងល្បែ​ងកា​ស៊ីណូ បើតា​មក្រុម​ពួកល​ក់សណ្តែ​កដី (ចៃកាស៊ីណូ) រាយការណ៍ថាអា​គាត់ ​ស៊ឹម វណ្ណា ចាក់មួ​យដៃ ៥០០០-១០០០០ដុល្លារ លទ្ធផលទ​ទួលបាន​ គឺរ​ស់វេទ​នាជាងស្លាប់ ។ សូមប្រិយមិត្តកុំយក​គំរូ​តាមឱ្យ​សោះ” ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ អតីត​លោក​ឧកញ៉ា ស៊ឹម វណ្ណា ធ្លាក់ខ្លួន​ក្រ រស់នៅ​បន្ទប់​ជួល​តែលតោល ខ្វះ​ព្រឹក ខ្វះ​ល្ងាច ជិះ​ម៉ូតូឌុប ហើយ​ករណីខ្លះ​រំពឹង​លើ​ការសុំ​លុយ​ពី​អ្នក​គាត់​ធ្លាប់​ស្គាល់ ហើយ​ធ្លាប់ជួយ ដើម្បី​រស់​កំដរ​ជីវិតចុងក្រោយ​តែ​ប៉​ណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​ដៃ​ព្យួរសេរ៉ូម​នៅក្នុង​មន្ទីរពេទ្យ​មួយ ។​

​អ្វីដែល​យើង​លើកយក​រឿង​អតីត​ឧកញ៉ា ស៊ឹម វណ្ណា មក​និយាយ​នៅពេលនេះ គឺ​គ្មាន​ចេតនា​ណាមួយ​ក្នុងន័យ សើច ចំអក ឬ​ពេបជ្រាយ​ដល់​លោក​និង​ក្រុមគ្រួសារ​នោះទេ សូម្បីតែ​គិត​ក៏​គ្មាន​ដែរ ។ ផ្ទុយទៅវិញ​គ្រាន់តែ មានការ​អាណិតអាសូ លោក តែប៉ុណ្ណោះ ទើប​លើក​យកមក​និយាយ​ក្នុងន័យ​ជា​មេរៀន​និង​ជា​គំរូ​សម្រាប់​ជីវិត​មនុស្ស​យើង​ម្នាក់ៗ​តែប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​មនុស្ស​យើង​មានការ​ភ្លេចខ្លួន ចាយវាយ​ខុស​ខ្ទង់ អត់​ប្រមាណ​ប្រាណ ចាយ​ច្រើនជាង​ចំណូល ឬ​វក់​និង​ល្បែង​សុ​ី​សង វក់​និង​ស្រី​ដាក់​មុខជា​ដើម​ ៕