ខេត្ត​ព្រះសីហនុ នឹង​មាន​ផ្លូវរត់យន្តហោះ​​វែង​​ជាងគេនៅប្រទេស​កម្ពុជា​ អាច​ឲ្យ​យន្ដហោះប្រធានាធិបតី​អាមេរិក ចុះចតបាន

សង្គម​និង​សេដ្ឋកិច្ច

គម្រោង​ធ្វើ​ផ្លូវរត់យន្តហោះ(Runway) វិនិយោ​គ​ទឹកប្រាក់ចំនួន ៥៨លានដុល្លារអាមេរិក នឹង​បង្កើន​សមត្ថភាព​ហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅមក​ពី​អាកាស​យាន​ដ្ឋាន​អន្តរជាតិខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានពង្រីក​ផ្លូវរត់បន្ថែមពី ២,៥០០ម៉ែត្រឱ្យដល់ ៣,៣០០ម៉ែត្របន្ថែម នឹង​ក្លាយ​ជា​ផ្លូវយន្តហោះ​រត់វែងជាងក្នុងប្រទេសកម្ពជា។

រាជរដ្ឋាភិបាល ផ្ដល់សិទ្ធឲ្យក្រុមហ៊ុនវ៉ាងស៊ី របស់ប្រទេសបារាំង ជាអ្នកសាងសង់គម្រោង​ពង្រីកហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​រត់​ក្នុងព្រលានយន្តហោះ​នេះ។ ក្រុមហ៊ុនវ៉ាងស៊ី​សន្យា​ថា នឹងធ្វើឲ្យរួចរាល់ នៅក្នុងរង្វង់ឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដូច្នេះយន្ដហោះធំៗ ដែលមកពីឆ្ងាយរាប់ទាំងយន្ដហោះ របស់ប្រធានាធិបតីអាមេរិកក៏អាចមកចុះចត នៅប្រទេសកម្ពុជាបានដែរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ព្រលានយន្ដហោះកងកេង ខេត្តព្រះសីហនុ គឺជាព្រលានយន្ដហោះ ដែលមានប្រវែងរត់វែងជាងគេ នៅក្នុងប្រទេសកម្ពុជា ហើយមកដល់ពេលនេះ កំពុងធ្វើបានកសាងផ្លូវរត់ ផ្លូវចុះចតសម្រាប់យន្ដហោះ។

លោក គួច ចំរើន បានឲ្យដឹងទៀតថា បើគ្មានការវាយប្រហារពីជំងឺកូវីដ-១៩នោះទេ សង្ឃឹមថា ផ្លូវរត់ព្រលានយន្ដហោះកងកេង នឹងអាចរួចរាល់ នៅក្នុងឆ្នាំ២០២២ ដែលជាការគាំទ្រ ដល់សំខាន់បន្ថែមទៀត សម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍ នៅក្នុងខេត្តព្រះសីហនុ។