ទីតាំងអាជីវកម្ម​ចំនួន​៦​កន្លែង​​ ​ត្រូវបានរដ្ឋបាល​ខេត្ត​ព្រះសីហនុ​បិទ​

ព័ត៌មានថ្មីៗ សង្គម​និង​សេដ្ឋកិច្ច

គិត​មកដល់​ថ្ងៃទី​២៥ខែ​កុម្ភៈ​ឆ្នាំ​២០២១ ​រដ្ឋបាលខេត្ត​ព្រះ​សីហនុ​មាន​ជនបរទេស​ចំនួន​៨​នាក់​មាន​វិជ្ជ​មាន​កូ​វីដ​១៩​​និង​បាន​យក​សំណាក​អ្នកដែល​ពាក់ព័ន្ធ​ទៅធ្វើ​តេស្ត​ចំនួន​១៥៦២​នាក់​ស្រី​៥០៣​នាក់ ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of one or more people, people standing and indoor

​រដ្ឋបាល​ខេត្ត​ក៍បាន​បិទ​ទីតាំង​ចំនួន​៦​កន្លែង​រួមមាន​សណ្ឋាគារនិង​អគារ​ស្នាក់នៅ​ហើយ​ក្រុម​ឆ្លើយតប​បន្ទាន់​កំពុង​មមាញឹក​ក្នុងការ​ស្វែង​សំណាក​ស​ង្ស័យ​បន្ថែមទៀត​ផងដែរ​។​

រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ សាធារណជន អាជីវករក៏ដូចជា​ជនបរទេស​ទាំងឡាយ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​តឹងរឹង​បន្ថែមទៀតចំពោះ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការអនុវត្ត​តាម​វិធាន​សុវត្ថិភាព​របស់​រាជរដ្ឋា​ភិបាលនិង​វិធាន​អនាម័យ​របស់​ក្រសួង​សុខាភិបាល​។​

ដោយអនុវត្ត​វិធានការ​៣​ការពារ​ រួមមាន​ពាក់​ម៉ាស លេង​ដៃ​ជាមួយ​សាប៊ូជែ​ល​ឬ​ទឹក​អាកុល​និង​រក្សា​គម្លាត​សុ​វត្តិភាព​បុគ្គល​ពី​១​ម៉ែត្រ​កន្លះ​ឡើងទៅ ​និង​៣​កុំដោយ​ទី​១​កុំទៅ​កន្លែង​ណា​ដែលមាន​មនុស្ស​កកកុញ​ច្រើន ទី​២​កុំទៅ​កន្លែង​ដែលមាន​បិទ​ជិត​និង​ប្រើ​ម៉ាស៊ីនត្រជាក់​និង​ទី​៣​កុំ​អោប​និង​ចាប់ដៃគ្នា​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​រីក​រាលដាល​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ចូល​សហគមន៍​៕​