ស្ថាបនិកក្រុម​ហ៊ុន​អចលនទ្រព្យ​ ឃុន សឿ​​គ្រុប ត្រូវ​បាន​ព្រះ​មហាក្សត្រ​ចេញ​ព្រះ​រាជក្រឹត្យ​ត្រាស់បង្គាប់ ផ្ដល់​គោរ​ម​ងារ ជា​ឧកញ៉ា

ជុំវិញ​ឧកញ៉ា
1.3K Shares

លោក សឿ​ សុវណ្ណ ស្ថាបនិក និង​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុនអចលនទ្រព្យ​ ឃុន សឿ​ រៀលធី និង ឃុន សឿ​ គ្រុប ខូអិលធីឌី ត្រូវ​បាន​ព្រះ​មហាក្សត្រ​ចេញ​ព្រះ​រាជក្រឹត្យ​ត្រាស់បង្គាប់ ផ្ដល់​គោរ​មងារ ជា​ឧកញ៉ា​ហើយ កាលពីថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២១។

This image has an empty alt attribute; its file name is 2021-02-27-17.10.59-copy.jpg

លោក​ឧកញ៉ា សឿ សុវណ្ណ ត្រូវ​បាន​ប្រភព​មួយ​​ទម្លាយ​ឲ្យ​ដឹង​​ថា គឺ​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ល្បី​ឈ្មោះ​ម្នាក់ ដោយ​លោក​មាន​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ក្នុង​ដៃ​ដូច​ជា  ក្រុមហ៊ុនអចលនទ្រព្យ​ ឃុន សឿ​ រៀលធី ដែល​រក​ស៊ី​ លើ​គម្រោង​ឡូតិ៍ និង ផ្ទះ​ល្វែង។  ឃុន សឿ​ គ្រុប ខូអិលធីឌី និង ក្រុម​ហ៊ុន​សាងសង់ យូនីប៊ីល ខនស្រ្តាក់សិន  ដែល​ទទួល​ម៉ៅការ​សាងសង់​នៅ​គម្រោង​អាគារ​គ្រប់​ប្រភេទ។ ក្រៅ​ពី​​ក្រុមហ៊ុន​ទាំង​២​នេះ តាម​ប្រភព​ដដែល​បាន​ទម្លាយ​ថា លោក​ឧកញ៉ា នៅ​មាន​មុខ​ជំនួញ​ជា​ច្រើន​ទៀត ផង​ដែរ។

ក្រៅ​ពី​ជំនាញ​ខាង​រក​ស៊ី លោក ឧកញ៉ា ដែល​​មាន​កំណើត​នៅ​ក្នុង​រាជធានី​​ភ្នំពេញ​រូប​នេះ  ក៏​ជា​​ថ្នាក់ដឹកនាំ​ម្នាក់​ដែល​មាន​​ជំនាញ​គ្រប់គ្រង​មនុស្ស​ ធ្វើ​ឲ្យ​បុគ្គលិក​គោរព​ស្រលាញ់​លោក​ជា​ខ្លាំង ។ ទន្ទឹម​នោះ​ដែរ លោក​ឧកញ៉ា ក៏​ធ្លាប់​បាន​ជួយ​ដល់​សង្គម​ជា​ច្រើន​កន្លង​មក​ដែរ​ទើប​នាំ​ឲ្យ​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជា ឧកញ៉ា បែប​នេះ៕

ស្ថាបនិកក្រុម​ហ៊ុន​អចលនទ្រព្យ​ ឃុន សឿ​​គ្រុប ត្រូវ​បាន​ព្រះ​មហាក្សត្រ​ចេញ​ព្រះ​រាជក្រឹត្យ​ត្រាស់បង្គាប់ ផ្ដល់​គោរ​ម​ងារ ជា​ឧកញ៉ា
1.3K Shares