ការ​ផ្ទុះ​សហគមន៍ ២០ កុម្ភៈ បាន​រាលដាល​កាន់​តែ​ធ្ងន់ធ្ងរ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទីតាំងជាបន្តបន្ទាប់!

សង្គម​និង​សេដ្ឋកិច្ច

ការ​ផ្ទុះ​សហគមន៍ ២០ កុម្ភៈ បាន​រាលដាល​កាន់​តែ​ធ្ងន់ធ្ងរ​ ខណៈ​ចំនួន​អ្នក​ឆ្លង​មាន​ការ​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ។ គិត​ត្រឹម​ព្រឹក​ថ្ងៃ ២៨ កុម្ភៈ ការ​ឆ្លង​ក្នុង​សហគមន៍ ២០ កុម្ភៈ កើន​ឡើង​សរុប​ដល់ ៣០២ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of one or more people, people standing and indoor

គិតត្រឹមម៉ោង១៤ និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទីតាំងចំនួន ២០កន្លែង និងទីតាំង០៦កន្លែងផ្សេងទៀតបានស្ម័គ្រចិត្តបិទដោយខ្លួនឯង ក្រោយរកឃើញថាមានអ្នកជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភះ។

សូមបញ្ជាក់ថា ការ​ផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ កំពុង​ឆ្លង​រាលដាល​ដល់​បណ្តា​ខេត្ត​នានា។ នៅ​ខេត្តព្រះសីហនុ អាជ្ញាធរ​​បាន​អំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋ​​ បើ​មិនមាន​ករណី​ចាំ​ចាច់​សូម​កុំ​ធ្វើ​ដំណើរចល័ត​ពីខេត្តព្រះសីហនុ ទៅ​រាជធានី​ភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងទៀត ឬ​ពីក្រុង​ស្រុក​នានា ចូល​មក​ក្រុង​ព្រះសីហនុ (​ត្រូវ​ស្នាក់​នៅ​ផ្ទះ ឬ​កន្លែងធ្វើ)។ ការអំពាវនាវនេះត្រូវបានធ្វើ​ឡើង​ ខណៈគិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២១ នេះ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើជនបរទេស និងជនជាតិខ្មែរដែលពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភ:” ក្នុងខេត្តព្រះសីហនុ មានវិជ្ជមានវីរុសកូវីដ-១៩ កើនឡើងដល់ចំនួន៣០នាក់។