ជំនាញ៣មុខនេះ ដែលសហគ្រិនមិនគួរមើលរំលង ដើម្បី​គ្រប់គ្រង​អាជីវកម្ម​មួយ​ឲ្យ​រឹងមាំក្នុងសម័យ​ឌីជីថល

អាជីវកម្ម
2 Shares

គ្រប់អាជីវកម្មមិនអាចពឹងផ្អែកលើតែជំនាញ​លក់និងទីផ្សារប៉ុណ្ណោះទេ ការ​ធ្វើជំនួញ មានការប្រែប្រួលឥតឈប់ឈរជា​រៀងរាល់ថ្ងៃ។ ហើយក្នុងសម័យ​ឌីជីថល ដើម្បី​គ្រប់គ្រង​អាជីវកម្ម​មួយ​ឲ្យ​រឹងមាំ សហគ្រិន​គ្រប់រូប​មិន​គួរ​មើល​រំលង​ជំនាញ​មួយចំនួនដែលកំពុងពេញនិយមដើម្បីទទ្រង់អាជីវកម្មឲ្យបានល្អ។

Part 1 - Business and IP: What role does intellectual property play in  business, and why should you care? - Idealog

ចេះ​ប្រើប្រាស់​បណ្ដាញ​សង្គម​៖ ការ​ចេះ​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​ច្រើន​ជា​ប្រយោជន៍​ដើម្បី​ទាក់ទាញ​អតិថិជនតាមរយៈ Facebook, Twitter និង Instagram។ សហគ្រិន​ដែល​ចេះ​ជំនាញ​ព័ត៌មាន​វិទ្យា​ច្បាស់ អាច​ស្វែងយល់​ពី​របៀប​ក្នុង​ការ​បង្ហោះ​ផ្សាយ​ផលិតផល ពេលណា​ដែល​ត្រូវ​បង្ហោះ និង​ប្រើប្រាស់​សញ្ញា #Hastag បែបណា​ជាដើម។ តាម​រយៈ​មធ្យោបាយដ៍ល្អ​នេះ នឹង​ជួយ​ក្នុង​ការ​ផ្សព្វផ្សាយ Brand របស់​ក្រុមហ៊ុន​បាន​យ៉ាង​មានប្រសិទ្ធភាព​ទៀត​ផង។

What's the point? Discovering the active role of brands on social - We Are  Social Australia

បង្កើត​គេហទំព័រ​៖ Website គឺជា​ឧបករណ៍​ធ្វើ​ទីផ្សារ​នាំ​មុខ​មួយ​ក្នុង​អាជីវកម្ម​សម័យ​ឌីជីថល ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ថ្មីៗ​អំពី​ផលិតផល ជួយ​ជំរុញ​ការ​លក់ និង​បង្កើន​ទំនាក់ទំនង​ជាមួយ​អតិថិជន​ផងដែរ។

Full Responsive Website Design, Professional Web Design in Siem Reap  Cambodia, Web Development, Web Hosting in Cambodia, Digital Web Design  Agency

គ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន៖ សព្វថ្ងៃនេះ បច្ចេកវិទ្យា ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​របស់​អាជីវកម្ម។ ចំពោះ​សហគ្រិន​វៃឆ្លាត​នឹង​ដឹង​ច្បាស់​ពី​សារៈសំខាន់​ក្នុង​ការ​ទាញ​យក​ប្រយោជន៍​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យាថ្មីៗ។ ជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យា អាច​ជួយ​កាត់បន្ថយ​ការ​ចំណាយ​ប្រាក់ ចំណេញ​ពេលវេលា ជួយ​ឲ្យ​គ្រប់គ្រង​ក្រុមហ៊ុន​បាន​ល្អ។

Operations Management - Overview, Responsibilities, Skills Required
ជំនាញ៣មុខនេះ ដែលសហគ្រិនមិនគួរមើលរំលង ដើម្បី​គ្រប់គ្រង​អាជីវកម្ម​មួយ​ឲ្យ​រឹងមាំក្នុងសម័យ​ឌីជីថល
2 Shares