អគ្គនាយកក្រុមហ៊ុនភ្នំទ្រទ្រង់ហ៊ានផ្ដល់ប្រាក់ខែ៥០០០ដុល្លារជូនអ្នកមានសមត្ថភាពខ្លាំងអាច Live ជួយលក់ផលិតផលកាហ្វេធម្មជាតិថ្មីរបស់លោក

ជុំវិញ​ឧកញ៉ា
62 Shares

នៅលើបណ្ដាញសង្គម Tik Tok របស់ខ្លួនលោក វ៉ាន់ ឈុនឡន អគ្គនាយកក្រុមហ៊ុន ភ្នំទ្រទ្រង់ (ខេមបូឌា)ឯ.ក និងជាលោកគ្រូឱសថបុរាណភ្នំទ្រទ្រង់ បានប្រកាសជាសាធារណៈកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនលោក កំពុងត្រូវការអ្នកជំនាញផ្នែកផ្សាយផ្ទាល់លើផេកបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រុមហ៊ុន ឱសថបុរាណ ភ្នំទ្រទ្រង់ ដោយហ៊ានផ្ដល់ជូនប្រាក់ខែខ្ពស់បំផុតដល់ ៥០០០ដុល្លារក្នុងមួយខែ ចំពោះអ្នកណាដែលមានសមត្ថភាពពិតប្រាកដ។

ភ្លាមៗក្រោយមានការប្រកាសចេញពីគណនីយ Tik Tok របស់ខ្លួន ឈ្មោះ Van Chhunlon ធ្វើឱ្យមហាជនអ្នកតាមដានមួយចំនួន តាមសួរនាំយ៉ាងច្រើនពីការងារ Live តាមអនឡាញ ដែលលោកធ្លាប់បានបញ្ជាក់ ថាផ្ដល់ប្រាក់ខែយ៉ាងខ្ពស់បែបនេះ។ អ្នកលេងបណ្ដាញសង្គមផ្សេងទៀត ថែមទាំងបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា មិនជឿថារូបលោក ហ៊ានផ្ដល់ប្រាក់ខែដល់ថ្នាក់ហ្នឹងទេ។

ឆ្លើយតបទៅនឹងមហាជនអ្នកតាមដាន ចំពោះចម្ងល់ខាងលើនោះ អគ្គនាយកឱសថបុរាណខ្មែរ ក្រុមហ៊ុន ភ្នំទ្រទ្រង់ ក៏បានបកស្រាយឱ្យមហាជនអស់មន្ទិលថា៖ ចំពោះប្រាក់ខែ ៥០០០ដុល្លារក្នុងមួយខែ រូបលោកមិនខ្លាចនឹងឱ្យទេ ប៉ុន្តែសូមអ្នកដែលសាច់ការពិតប្រាកដ អាចចេញមុខ Live តាមបណ្ដាញសង្គម និងរកប្រាក់ចំណូលចូលក្រុមហ៊ុនវិញ មិនក្រោមខ្ទង់ ២ ទៅ៣ម៉ឺនដុល្លារទេ។ ចំពោះកម្រិតវប្បធម៌ គឺមិនកំណត់ថា ទាល់តែរៀនសូត្រមានសញ្ញាប័ត្រខ្ពស់អ្វីទេ សំខាន់ឱ្យតែ Live ទៅមានភាពទាក់ទាញ និងមានអតិថិជនចូលមកច្រើនទៅ គឺបានហើយ។

លោកសង្កត់ធ្ងន់ទៀតថា៖ សព្វថ្ងៃ មានអ្នកមានសមត្ថភាព  Live តាមបណ្ដាញសង្គមហ្វេសប៊ុក (influencers) ដែលមានអ្នកតាមដានគាំទ្រ ហើយអាចរកចំណូលបានដល់ខ្ទង់មួយខែ ៥០០០ដុល្លារ ក៏មិនដល់ ៥០នាក់ទេ នៅក្នុងប្រទេសកម្ពុជាដែរ។ ដូច្នេះការប្រកាសជ្រើសរើសបុគ្គលិកអ្នកមានសមត្ថភាព ដែលក្រុមហ៊ុនរបស់លោកប្រកាសនោះ គឺជារឿងពិតប្រាកដមែន។

មានហេតុផលសំខាន់ ៣យ៉ាង ដែលលោកវ៉ាន់ ឈុនឡន ហ៊ានប្រកាសជាសាធារណៈស្វែងរកអ្នក Live តាមហ្វេសប៊ុក ឬ Tik Tok ពីផលិតផលឱសថបុរាណថ្មីរបស់លោក។ ហេតុផលទី១ រូបលោក ចង់ពញ្ញាក់អារម្មណ៍ អ្នកដែលគាត់កំពុងតែចំណាយពេលវេលាច្រើនលេងបណ្ដាញសង្គម Facebook ឬ Tik Tok ហើយមានអ្នកតាមដានគាត់ច្រើន ឱ្យងាកមកប្រើប្រាស់ពេលវេលាលេងបណ្ដាញសង្គមទាំងនោះ ឱ្យចេញជាប្រយោជន៍ធំសម្រាប់ពួកគាត់ តាមរយៈចំណូលប្រចាំខែ។ ចំពោះប្រាក់ខែសម្រាក់បុគ្គលិកផ្នែក Live តាមអនឡាញលើបណ្ដាញសង្គម ក្រុមហ៊ុនលោក នឹងផ្ដល់ជូនតាមសមត្ថភាពជាក់ស្ដែង មានចន្លោះចាប់ពី ១៥០០ដុល្លារ ដល់ ៥០០០ដុល្លារ តាមការចរចា។  

ហេតុផលទី២ ក្រុមហ៊ុនឱសថបុរាណខ្មែរភ្នំទ្រទ្រង់ ចង់ជម្រាបជូនបងប្អូនមហាជន ឱ្យពួកគាត់បានស្គាល់នូវផលិតផលក្នុងស្រុកយើង ដែលទើបផលិតបានសម្រេចតាមស្តង់ដារគុណភាពពិតៗ។ នោះគឺ«កាហ្វេសុខភាពផ្លែចេកណាំវ៉ាខ្មែរ» ដែលជាសិប្បកម្មរបស់លោក វ៉ាន់ ឈុនឡន ផ្ទាល់ មានទីតាំងនៅឯខេត្តបាត់ដំបង។ ចំពោះកាហ្វេសុខភាពផ្លែចេកណាំវ៉ា ដែលមានវត្ថុធាតុដើមចេញពីធម្មជាតិសុទ្ធសាធ ផលិតនៅលើទឹកដីខ្មែរ ក្រោមស្នាដៃកូនខ្មែរនេះ ត្រូវបានផ្សំឡើងពីកាហ្វេខេត្តមណ្ឌលគីរី ជាមួយនឹងផ្លែចេកណាំវ៉ាសំបកក្រាស់ ចេញពីខេត្តបាត់ដំបងផ្ទាល់តែម្ដង។

ហេតុផលទី៣ រូបលោក ចង់លោកទឹកចិត្តដល់បងប្អូនប្រជាកសិករខ្មែរ ដែលកំពុងដាំចុះកាហ្វេ និងចេកណាំវ៉ា ឱ្យពួកគាត់មានកម្លាំងចិត្ត និងទទួលបានប្រាក់កំរៃបន្ថែម ដើម្បីជួយសេដ្ឋកិច្ចគ្រួសារ។

សម្រាប់បងប្អូនដែលមានជឿជាក់លើសមត្ថភាពខ្លួនឯងក្នុងការ Live លក់ផលិតផលឱសថបុរាណភ្នំទ្រទ្រង់ លើបណ្ដាញសង្គមហ្វេសប៊ុក អាចទាក់ទងមកកាន់ម្ចាស់ហ៊ុនផ្ទាល់ដើម្បីសាកល្បងការងារនេះបាន តាមរយៈអាស័យដ្ឋាន ផ្ទះលេខ1c ផ្លូវលេខ៥៣បេតុង ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទក្រុមហ៊ុន៖ 081/090/078/086 456 780៕

អគ្គនាយកក្រុមហ៊ុនភ្នំទ្រទ្រង់ហ៊ានផ្ដល់ប្រាក់ខែ៥០០០ដុល្លារជូនអ្នកមានសមត្ថភាពខ្លាំងអាច Live ជួយលក់ផលិតផលកាហ្វេធម្មជាតិថ្មីរបស់លោក
62 Shares