ភូមិគ្រឹះដ៏ស្កឹមស្កៃរបស់អតីតស្តេចប្រដាល់ ម៉ៃ ថៃសាន់ ពេលនេះលោកប្រកាសក្ស័យធន

អន្តរជាតិ

អតីតកំពូលអ្នកប្រដាល់សកលទម្ងន់យក្ស បានប្រកាសក្ស័យធនជាមួយនឹងបំណុល១៧លានផោនកាលពីឆ្នាំ២០០៣ និងបានបង្ខំចិត្តលក់ភូមិគ្រឹះដ៏ស្កឹមស្កៃរបស់លោកក្នុងតម្លៃ ៣,៣លានផោន ដែលប្រហែល ៤,៦លានដុល្លារ ត្រូវបានតារាចម្រៀងរ៉េបអាមេរិក 50 Cent ទិញយក។ ខណៈ ម៉ៃ ថៃសាន់ ប្រកាសក្ស័យធន់ក្នុងឆ្នាំ២០០៣ តារាចម្រៀងរ៉េប 50 Cent បានទិញភូមិគ្រឹះរបស់គាត់ដែលមានបន្ទប់សរុបរហូតដល់ទៅ ៥២បន្ទប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Tyson sold the sprawling 50,000 square-foot mansion to 50 Cent in 2003

ភូមិគ្រឹះដ៏ស្កឹមស្កៃនេះជាទ្រព្យដ៏មានតម្លៃបំផុតរបស់លោក ប៉ុន្តែត្រូវបង្ខំចិត្តលក់ ព្រោះជាប់បំណុលវ័ណ្តករហូតដល់ទៅ ១៧លានផោន។ ភូមិគ្រឹះនេះផងដែរ មិនត្រឹមតែមានបន្ទប់គេង២១ប៉ុណ្ណោះទេ ថែមទាំងមានបន្ទប់ទឹក២៥ អាងហែលទឹក អាងទឹកក្តៅ និង ក្លឹបកម្សាន្តផ្ទាល់ខ្លួន។ ការទិញដូរអចលវត្ថុ នាពេលកន្លងទៅ១៨ឆ្នាំនោះ ភូមិគ្រឹះរបស់ស្ដេចប្រដាល់នេះ ក៏ជាប់កំណត់ត្រាពិភពលោកថា ជាភូមិគ្រឹះដ៏មានតម្លៃបំផុតមួយដែលត្រូវបានលក់នៅតំបន់ Farmington។ ភូមិគ្រឹះដ៏អស្ចារ្យនេះស្ថិតនៅលើផ្ទៃដៃ ៥០,០០០ម៉ែត្រការ៉េ ដែលមានទាំងបន្ទប់លេងល្បែងកម្សាន្តចម្រុះ បន្ទប់មើលកុន និងបន្ទប់ស្ទួឌិយោជាដើម។

The lavish property is stunning throughout with white walls, marble floors and wood panelling

វាត្រូវបានរចនា និងឌីហ្សាញឡើង ដោយជាប់ឈ្មោះថា ជាអចលនទ្រព្យស្ទើរមិនគូរឲ្យជឿដែលមានជញ្ជាំងងពណ៌ស កម្រាលថ្មម៉ាប និងបន្ទះឈើប្រណីត។ យ៉ាងណា 50 Cent បានត្អួញត្អែរថា ភូមិគ្រឹះនេះធ្វើឲ្យលោកចំណាយហោចណាស់ ៥០,០០០ ផោន (ប្រហែលជាង៦០,០០០ដុល្លារអាមេរិក) ក្នុងមួយខែ ដើម្បីទ្រទ្រង ហើយទីបំផុតតារាចម្រៀងនេះបានលក់ឲ្យអ្នកផ្សេងបន្ត ដែលមានតម្លៃទាបជាងពេលលោកចំណាយទិញ។ ក្រោយមកទៀត ត្រូវបានគេដឹងថា តារាចម្រៀងរូបនេះ បានលក់ភូមិគ្រឹះលំដាប់អភិជននេះ ប្រហែលជាតម្លៃ ២.៣លានផោន (ប្រហែលជា៣,២១លានដុល្លារ)ប៉ុណ្ណោះ។ តាមប្រភពព័ត៌មាន ម្ចាស់ក្រោយរបស់ភូមិគ្រឹះនេះ គឺជាអ្នកជំនួញអាមេរិក លោក Casey Askar ៕ ប្រភព៖ Dailystar

The walk-in wardrobe is one of the defining features of the property
The property also has it's own games room with poker and roulette tables
Inside Mike Tyson's extravagant 52-room mansion he sold to 50 Cent for £3.3m  with two pools, studio and nightclub – The Sun | thejjReport
Inside Mike Tyson's extravagant 52-room mansion he sold to 50 Cent for  £3.3million with two pools, studio and nightclub