បង្ហាញ​ឈ្មោះ​អ្នកនិពន្ធ​បទ”គ្រប់យ៉ាងព្រោះតែមេ” ដែល​កំពុង​មានការគាំទ្រខ្លាំង

កម្សាន្ត

បទ​”គ្រប់យ៉ាងព្រោះតែមេ” ​របស់​ផលិតកម្ម Galaxy Navatra​​កំពុង​តែ​ទទួល​បាន​គាំទ្រ​ខ្លាំង​ទាំង​មាន​ទាំង​រាស្ត្រ​មាន​ទាំង​មន្ត្រី បទ​ចម្រៀង​មួយ​នេះ​​ត្រូវ​បាន​គេ​ដឹង​ថា ត្រូវ​បាន​តែង​និពន្ធ​ដោយ​លោក យឹម តាស្រង់ អ្នក​គ្រប់គ្រង​ទូទៅ​ក្នុង​ផលិតកម្ម​នេះ​តែ​​ម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រយៈពេល២០ឆ្នាំនៃការប្រឡូកក្នុងវិស័យតែងនិពន្ធបទចម្រៀង យើងសង្កេតឃើញថាលោក យឹម តាស្រង់ ហាក់នៅតែមិនស្រកស្រុតទឹកដៃឡើយ និង​នៅតែប្រឡូកពេញដៃពេញជើងក្នុងពិភពចម្រៀងដដែល ខុសឆ្ងាយពីអ្នកនិពន្ធបទចម្រៀងរួមជំនាន់ដ៏ទៃទៀតដោយខ្លះងាកទៅប្រកបមុខរបរផ្សេង ហើយអ្នកនិពន្ធខ្លះទៀតក៏បាត់មិនដឹងថាកំពុងនៅទីណា?

ឯខ្លះទៀតក៏កំពុងប្រឡូកដដែលតែមានភាគតិចបំផុត ដោយឡែកដូចជាបទចម្រៀងដែលចេញស្ទើររាល់ថ្ងៃរបស់ផលិតកម្ម Galaxy Navatra ដែលកំពុងចេញមានដូចជាកំពូលតារាចម្រៀងព្រាប សុវត្ថិ – ខេម – អ៊ុក សុវណ្ណារី – ធឿន បុរី នឹងតារាស្រីកំពុងល្បីខ្លំាង តន់ ចន្ទសីម៉ា ហាក់សុទ្ធតែជាស្នាដៃនិពន្ធរបស់លោក យឹម តាស្រង់ មួយចំណែកធំ ហើយបទទំាងនោះសុទ្ធតែមានការគំាទ្រខ្លំាង នាពេលថ្មីៗនេះបទ «គ្រប់យ៉ាងព្រោះតែមេ» ដែលជាបទឆ្លើយឆ្លងសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំខ្មែរក៏កំពុងមានភាពលេចធ្លោខ្លំាងទំាងអត្ថន័យ និង Melody របស់លោក។ បើចង់ជ្រាបច្បាស់សូមទស្សនាបទ«គ្រប់យ៉ាងព្រោះតែមេ»ទំាងអស់គ្នា៖