គួច ចំរើន ចុះ​បង្ក្រាប​គ្រឿងញៀន​​​ទាំងកណ្ដាល​អាធ្រាត្ររឃាត់ខ្លួន​ជាង​១០០នាក់

ព័ត៌មានថ្មីៗ សង្គម​និង​សេដ្ឋកិច្ច

លោក គួច ចំរើន​ អភិបាល​ខេត្តព្រះសីហនុ​ ដឹកនាំ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ដោយមាន​ការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត និងកងកម្លាំង​ចុះបង្ក្រាបគ្រឿងញៀន​មួយកន្លែង​នៅក្លឹប​អូបាម៉ា​ KTV​ ដែលលួចលាក់​ជួញដូរ និងប្រេីប្រាស់​គ្រឿងញៀន ក្នុង​សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ នៅវេលាម៉ោង ៣:០០នាទី ទៀបភ្លឺ ថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ​២០១៩​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាការ​បង្ក្រាប​គ្រឿងញៀនទ្រង់ទ្រាយធំ​នៅក្រុងព្រះសីហនុ ដោយ​ក្នុង​ប្រតិបត្តិការបង្ក្រាប បានធ្វើការ​ឃាត់ខ្លួនមនុស្ស​ចំនួនជាង ១០០នាក់ ដើម្បីយក​មកធ្វើការ​សាកសួរ និង​ធ្វើតេស្ត​រកសារធាតុញៀន៕