មកស្គាល់ស្ថាបនិកម្ចាស់បុរីអង្គរភ្នំពេញ ដែលបានបោះទុនរាប់សិបលានដុល្លារក្នុងការវិនិយោគសាងសង់លំនៅដ្ឋាន

ជុំវិញ​ឧកញ៉ា អាជីវកម្ម
225 Shares

បុរី អង្គរភ្នំពេញ ជាក្រុមហ៊ុនវិនិយោគក្នុងស្រុកលើវិស័យអចលនទ្រព្យនៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយធ្វើការសាងសង់នូវអគារលំនៅដ្ឋានជាលក្ខណៈ បុរី។ បុរីនេះ ជាស្តង់ដារនៃការរស់នៅកម្រិតខ្ពស់ ឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរតាមរយៈលំនៅដ្ឋានប្រណីតៗប្រកបដោយ គុណភាព សោភ័ណភាព និងភាពសុខដុមរមនា ជូនដល់អស់លោកអ្នកដែលរស់នៅក្នុងលំនៅដ្ឋាននីមួយៗរួមមានប្រភេទ ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ និងផ្ទះវីឡាជាច្រើនប្រភេទទៀតដែលក្រុមហ៊ុនបាននិងកំពុងដំណើរការសាងសង់។

No photo description available.

បុរីអង្គរភ្នំពេញ ក៍ស្ថិតក្នុងបុរីលំដាប់អ្នកមាន ក្នុងការទទួលបាននូវសុភមង្គលយ៉ាងពិតប្រាកដ រួមជាមួយរចនាបថជីវិត និងការរស់នៅកម្រិតខ្ពស់ប្រកបដោយឧត្តមភាព។

អ្នកដែលចាប់អារម្មណ៍ស្រលាញ់លំនៅដ្ឋានដែលមានផាសុកភាព មោទនភាព និងភាពថ្លៃថ្នូរក្នុងសម័យសកលភាវូនីយកម្មដូចពេលបច្ចុប្បន្ន ពិតជាបានស្គាល់ច្បាស់ពីបុរីអង្គរភ្នំពេញ បើនិយាយពីស្ថាបនិកដ៏ឆ្នើមនិងជាមគ្គុទេសន៍ក្នុងការស្ថាបនាសាងកេរ្តិ៍ឈ្មោះល្បីមកដល់សព្វថ្ងៃនេះ ប្រហែជាមិនមានអ្នកស្គាល់ច្រើនប៉ុន្មានទេ។ នោះគឺលោកឧកញ៉ា ព្រុំ សិទ្ធី អគ្គនាយកក្រុមហ៊ុន អង្គរខនធីណឹន គ្រុប ខូអិលធីឌី ម្ចាស់បុរីអង្គរភ្នំពេញ ហើយមានតួនាទីជាសមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាអ្នកជំនួញវិស័យអចលនទ្រព្យដ៍លិចធ្លោម្នាក់។

ផ្តើមពីការស្រលាញ់ចាប់អារម្មណ៍ បានធ្វើឲ្យលោកហ៊ានបោះទុនរាប់សិបលានដុល្លារក្នុងការវិនិយោគការសាងសង់ នឹងលំនៅដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ ទ្រទ្រង់សេដ្ឋកិច្ច និងលើកសម្រស់ប្រទេសកម្ពុជាឲ្យកាន់តែល្បីរន្ទឺ។

បុរីអង្គរភ្នំពេញ - ទួលសង្កែ, ឫស្សីកែវ ID 56700 | realestate.com.kh

មកដល់ពេលបច្ចុប្បន្នស្ថាបនិកឧកញ៉ា ព្រុំ សិទ្ធី បានវិនិយោគសាងសង់គម្រោងបុរីផ្ទះល្វែងរាប់សិបខ្នង់ផ្ទះក្នុងតំបន់ដ៍មានសក្តានុពលនៃដែនដីរាជធានីជាទីក្រុងដ៍សំខាន់សម្រាប់ទទ្រង់សេដ្ឋកិច្ចជាតិ។

Home - Borey Angkor Phnom Penh

លោកឧកញ៉ាដែលជោគជ័យក្នុងវិស័យអចលនទ្រព្យរូបនេះ តែងមានគោលបំណងថា រាល់សំណង់របស់ បុរី អង្គរភ្នំពេញ សុទ្ធតែមានហេដ្ឋារចនាសម្ព័ន្ធធំទូលាយ មានបណ្តាញប្រព័ន្ធលូត្រឹមត្រូវ និងមានស្តង់ដារសន្តិសុខសុវត្ថិភាពខ្ពស់៕

មកស្គាល់ស្ថាបនិកម្ចាស់បុរីអង្គរភ្នំពេញ ដែលបានបោះទុនរាប់សិបលានដុល្លារក្នុងការវិនិយោគសាងសង់លំនៅដ្ឋាន
225 Shares