ចង់​ក្លាយ​ជា​សហគ្រិន គូរ​ស្ថិត​ក្នុង​វ័យ​ណា ​​១០​ចំណុច​ដែល​អ្នក​​​​ត្រូវ​ដឹង

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ជាទូទៅ មនុស្សគ្រប់គ្នា តែងតែប្រាថ្នាចង់ចេះ ចង់ដឹង និងទទួលបានបទពិសោធច្រើន ដើម្បីឈានឆ្ពោះ​ទៅ​សម្រេចគោលដៅ ក្នុងឆាកជីវិតរបស់ខ្លួន។ អ្នកខ្លះ ចង់តែបានលទ្ធផលភ្លាមៗតែម្តង ប៉ុន្តែ យើងមិនគួរប្រញាប់ ឬតក់ក្រហល់ ចង់ក្លាយជាបុគ្គលពូកែអស្ចារ្យ​ ដូចជាពាក្យថា សហគ្រិនវ័យក្មេង លឿនពេកនោះទេ ព្រោះជាទូទៅ នៅប្រទេសជឿនលឿន សហគ្រិនវ័យក្មេង ឬអ្នកគ្រប់គ្រង ជាមធ្យម មានអាយុចន្លោះ​ពី៣៨ឆ្នាំទៅ៤៥ឆ្នាំ និងធ្វើជានាយកសាលាខ្ទង់អាយុ៦០ឆ្នាំ។ ដូច្នេះ សហគ្រិនវ័យក្មេងរបស់គេ មិនមែនមានន័យថា អាយុជាង២០ ដូចយើងគិតនោះទេ។

ភាពតក់ក្រហល់ពេក នឹងធ្វើឱ្យយើងអាចម្រេចចិត្តខុស ដែលនាំ​ឱ្យខាតបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងខាតថវិកា។ ដាំដើមឈើក៏ដោយ ពេលខ្លះ បើយើងចង់បានផលលឿនពេក ក៏នឹងមិនបានផលដូចចិត្តយើងគិតទាំងស្រុងដែរ​។
ដូច្នេះ មុនធ្វើអ្វីមួយ គប្បីមាន៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


១.ចំណង់ចំណូលចិត្តខ្ពស់
២.ត្រូវសិក្សា ស្រាវជ្រាវឱ្យស៊ីជម្រៅ និងបានច្បាស់លាស់
៣.ត្រូវមានចំណេះដឹង បទពិសោធ និងជំនាញពិតប្រាកដ
៤.ត្រូវធ្វើដោយផ្ចិតផ្ចង់ ក្បោះក្បាយ ច្បូតពីក្បាលដល់កន្ទុយ 
៥.ត្រូវធ្វើឱ្យលះ ឱ្យប្រាកដប្រជា
៦.កុំហក់លោតតាមគេ
៧.កុំឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ
៨.ត្រូវសំលៀងក្តីស្រមៃឱ្យមុត 
៩.ត្រូវព្យាយាមធ្វើឱ្យជាប់លាប់ ជាប្រចាំ និង
១០.ពិចារណាឱ្យបានហ្មត់ចត់ និងវែងឆ្ងាយ៕

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី