សម្តេចតេជោ សម្រេចឱ្យចាក់វ៉ាក់សាំង AstraZeneca ជូនពលរដ្ឋខ្មែរ និងមន្ត្រីមូលដ្ឋានដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ

ព័ត៌មានថ្មីៗ សង្គម​និង​សេដ្ឋកិច្ច

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅ​សន្និសីទ​ព្រឹកនេះ​ថា កម្ពុជា​​ចាក់​​ចំនួន​មនុស្សបាន ១២ ម៉ឺន ៥ ពាន់​នាក់ជាង តាម​រយៈវ៉ាក់សាំង Sinopharm របស់​ចិន។ បញ្ហា​ស្ថិត​នៅ​ត្រង់​ថា ពេល​ចាក់​នៅ​ថ្ងៃ​ទី ១០ កុម្ភៈ មិន​គ្រប​ដណ្តប់​លើ​មនុស្ស​ទូទៅ​ទេ បាន​ត្រឹមអ្នកដែលមាន​វ័យ​ក្រោម​ ៥៩ ឆ្នាំ​ចុះក្រោម​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដូច្នេះចាប់ពី​ថ្ងៃ ៤ មីនានេះតទៅ សម្តេចប្រកាសបើក​យុទ្ធនាការ​​ផ្លូវការ​ដែល​កម្ពុជា​នឹង​ចាប់ផ្តើម​ចាក់វ៉ាក់សាំង​កូវីដ ​AstraZeneca ដល់ពលរដ្ឋ​គ្រប់វ័យ​ទាំង​អស់ដែលរស់នៅភ្នំពេញ ខេត្តកណ្ដាល និងព្រះសីហនុ (ឥតគិតថ្លៃ) តែមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។

សូមបញ្ជាក់ថា កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ពីរ​ប្រភេទ​គឺ​វាក់សាំរបស់​ចិនមានចំនួន ៦០ ម៉ឺន​ដូស និង​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​នេះ នឹង​ទទួល​បាន ៤០ ម៉ឺន​ដូស​ទៀតគ្រប់​ ១ លាន​ដូស។ ទី​ពីរ​ទទួល​បានពី​មជ្ឍមណ្ឌ​កូវ៉ាក មាន​ចំនួន ៣២ ម៉ឺន ៤ ពាន់​ដូស ជា​ដំណាក់​កាល​ទី​មួយ​ក្នុង​ចំណោម​ ១ លាន​ដូស ដែល​ផ្តល់​នៅ​ឆមាស​ទី ១ ឆ្នាំ ២០២១៕