បន្ទាន់! ឆ្លងលឿនពេក រដ្ឋបាលខេត្តព្រះសីហនុសម្រេចផ្អាកធ្វើអាជីវកម្ម និងមធ្យោបាយដឹកអ្នកដំណើរគ្រប់ប្រភេទចេញ-ចូលពីថ្ងៃទី៤ មីនានេះតទៅ

ព័ត៌មានថ្មីៗ

ក្រោយតាមដានដឹងពីការរីករាលដាលខ្លាំង និងមុខសញ្ញាឆ្លងកាន់តែលឿននៃកូវីដ១៩ ក្នុងខេត្តព្រះសីហនុ ថ្ងៃទី០៤ មីនានេះ រដ្ឋបានខេត្តព្រះសីហនុ សម្រេចជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត និងមហាជន ថានឹងផ្អាកធ្វើអាជីវកម្មដឹកអ្នកដំណើរតាមរថយន្តក្រុង រថយន្តឈ្នួល រថយន្តតាក់ស៊ី និងមធ្យោយដឹកអ្នកដំណើរគ្រប់ប្រភេទចេញ-ចូលខេត្តព្រះសីហនុ រហូតដល់មានការជូនដំណឹងជាថ្មី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដានជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍កាន់តែខ្លាំង ខណៈដែលប៉ុន្មានថ្ងៃចុងក្រោយនេះ មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ តាមដានរកឃើញករណីឆ្លង និងបន្តបិទទីតាំងជាច្រើនកន្លែងពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅក្នុងខេត្តព្រះសីហនុ និងសាធារណៈជន មេត្តាជ្រាប និងមានការយោគយល់។ ព័ត៌មានលម្អិតសូមអាន សេចក្ដីជូនដំណឹងខាងក្រោម៖