ជិះរថយន្ត Rolls-Royce អីតែមហាសេដ្ឋីលំដាប់ពិភពលោក តារាល្បីលំដាប់ស្រុកខ្មែរទាំងនេះពួកគាត់ក៏មានឡានលំដាប់អភិជននេះដែរ

កម្សាន្ត

មនុស្សជាច្រើនប៉ង់ប្រាថ្នាចង់បានគ្រួសារមួយមានសុភមង្គល ប៉ុន្តែអ្វីៗគ្រប់យ៉ាងកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់យើងផ្ទាល់។ និយាយដោយឡែក វាសនាមនុស្សមើលមិនឃើញទាយទុកមិនបាន និយាយជារួម គ្រប់យ៉ាងកើតពីខ្លួនយើង ទាល់តែខំជំនះរាល់ឧបសគ្គទើបជីវិតជោគជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្នសង្កេតឃើញតារាមួយចំនួនកំពុងកាក់កបក្នុងវិថីសិល្បៈ ហើយក៏កំពុងសាងភាពមានបាន និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភទិញផ្ទះវិឡា ខុនដូរ បុរី ដីធ្លីសិបរាបកន្លែង ជាពិសេសនោះ មហាជនចាប់អារម្មណ៍ឃើញតារាមួយចំនួនបានបង្ហាញរថយន្តទំនើបៗ តម្លៃខ្ពស់កប់ពពក ផ្អើលអស់ពេញស្រុកខ្មែរ។
តារាល្បីៗលំដាប់ឈរមុខទាំងនេះ ត្រូវបានគេលើកឡើងជាហូរហែថា ពួកគាត់មិនត្រឹមតែមានឈ្មោះបោះសំឡេងប៉ុណ្ណោទេ បើក្រឡេកទៅមើលជីវិតនោះវិញ ឃើញថារស់នៅក្នុងភាពសុីវិល័យ ហុឺហារ មិនចាញ់អ្នកជំនួញគ្រាក់ៗមួយចំនួនផ្សេងទៀតប៉ុន្មាននោះឡើយ។

គេហទំព័រឧកញ៉ាញូស៍ គាស់កកាយសម្រិតសម្រាំង យកជីវិតហាយសូរឯកជនរបស់តារាល្បីៗក្នុងស្រុក ៥រូប ដែលពួកគាត់កំពុងជោគជ័យក្នុងជីវិតស្នេហា គ្រួសារ មុខជំនួញខ្លាំង។ ពួកគាត់ម្នាក់ៗសុទ្ធសឹងតែមានអ្វីៗគ្រប់យ៉ាងសម្រាប់បំពេញតម្រូវការជីវិត មិនតែប៉ុណ្ណោះហ៊ានចំណាយទឹកប្រាក់ខ្ទង់លានដុល្លារដើម្បីទិញរថយន្តស៊េរីទំនើបៗ ម៉ាក Rolls-Royce ដែលរថយន្តមួយនេះធ្លាប់តែឃើញមហាេសដ្ឋីលំដាប់ៗជិះ និងអាចនិយាយបានថា ពួកគាត់ម្នាក់មានរថយន្តម៉ាកផ្សេងសិបគ្រឿងទៀតផង។

ពិធីការិនីមាឌល្អិតចាយសម្រស់ ខៀវ សានសាណា

ពិធីការិនីសម្តីចាក់ទឹកមិនលិចរូបនេះបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ក្រោយឈរថតជាមួយរថយន្តទំនើបម៉ាក Rolls-Royce ដ៏ថ្មីសន្លាងមួយគ្រឿង បង្ហោះទៅក្នុង Story ហ្វេសប៊ុករបស់អ្នកនាង។ បន្ទាប់ពីបង្ហាញរថយន្តលំដាប់សេដ្ឋីជិះភ្លាម មានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយឡើងព្រោងព្រាតផ្អើលដល់តារារួមអាជីពកោតសរសើរមិនដាច់ពីមាត់។ នេះអាចនិយាយបានថា ជាពិធីការិនីមួយហើយ ហ៊ានជះលុយទិរថយន្តទំនើបម៉ាក Rolls-Royce ជិះ។

https://s4.kh1.co/9e/9e8e80a50a8c0579a5fc62649e231ca1ba073efc.jpg

ពិធីការិនីល្បីប្រចាំ ទូរទស្សន៍ My TV និង CTN អ្នកនាង ខៀវ សានសាណា និងស្វាមី ដែលជាជនជាតិ អូស្ត្រាលី លោក Seraj Sutton បានទិញខុនដូ ១កន្លែង ជាន់ទី១៨ នៅក្នុ អ័រគីដេ ឌឺរ៉ូយ៉ាល់ខុនដូមីនីម មានទីតាំងស្ថិតនៅតាមដងផ្លូវ ម៉ៃដា គេស្គាល់ថាផ្លូវ២០០៤។

ពិធីការិនីកូនមួយ មានស្វាមីជាអ្នកជំនួញបរទេសរូបនេះ កំពុងកើបលុយក្នុងវិស័យសិល្បៈ ស្ទើរតែរកពេលគ្មានជាមួយគ្រួសារដើម្បីលម្ហែកាយ។

តារាចម្រៀង ឈួន សុវណ្ណឆៃ

ថ្ងៃមុនទើបសម្ញែងឡាន Rolls Royce ថ្មីៗឥលូវ ឈួន សុវណ្ណឆៃ  បង្ហាញផ្ទះដ៏ធំមួយទៀត! – ចែករំលែកគ្មានដែនកំណត់

មហាជនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញតារាចម្រៀងស្រី ឈួន សុវណ្ណឆៃ កំពុងរស់នៅជាមួយទ្រព្យស្តុក ជាហេតុធ្វើឱ្យមិត្តភក្តិក្នុង សិល្បៈមួយចំនួនលាន់មាត់កោតសរសើរមិនដាច់ ដែលនាងហ៊ានទិញរថយន្តទំនើបម៉ាក Rolls-Royce ដែលមានតម្លៃខ្ទង់លាន។

អ្នកនាង ឈួន សុវណ្ណឆៃ ត្រូវបានចាត់ថាជាតារាចម្រៀងដែលមានជីវភាពហ៊ឺហាខ្លាំង ជារឿយៗ តែងឃើញនាងសម្ញែងនូវសម្ភារៈទំនើបៗ ដូចជា គ្រឿងអលង្ការពេជ្រ មាសទាំងឈុតៗ។ រឿងដែលផ្ទុះការចាប់អារម្មណ៍ខ្លាំងចុងក្រោយរបស់នាងនោះ គឺតារាស្រីរូបនេះ ធ្លាប់ពាក់មាសស្រោចខ្លួន មិនតិចជាង ៤០ តម្លឹងនោះឡើយ។

តារាស្រីរូបនេះមិនត្រឹមតែមានរថយន្តទំនើបមួយគ្រឿងនោះទេ កន្លងមក ឈួន សុវណ្ណឆៃ មានរថយន្តទំនើបជិះឆ្លាស់គ្នាជាហូរហែផងដែរ។

អតីតតារាសម្តែង លីឈី

អ្នកលេងបណ្តាញសង្គមបានឃើញ ពីជីវិតឯកជនរបស់អតីតតារាសម្តែងស្រីលីឈី និងអតីតអ្នកដឹកនាំសម្តែងដ៏មានទេពកោលស្យ ប៊ុន រតនា ហាក់មមាញឹកយ៉ាងខ្លាំងជាមួយមុខជំនួញ ក្រោយនាំគ្នាចាកចេញពីវិថីសិល្បៈអស់ជាច្រើនឆ្នាំ។

ប៉ុន្មានឆ្នាំក្រោយបញ្ចប់អាជីពជាអ្នកដឹកនាំសម្តែង លោក ប៊ុន រតនាសេម ក៍ចាប់មុខជំនួញនិងទទួលបានជោគជ័យ ហើយចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល ដោយឃើញពីវីរៈភាពនិងការលះបង់របស់លោក រតនាសេម ព្រះមហាក្សត្រនៃព្រះរាណាចក្រកម្ពុជា ទ្រង់ប្រទានគោមងារ ឧកញ៉ា ដល់លោក ប៊ុន រតនាសេម។

ក្រឡែកមើលពីជីវិតរបស់លោកជំទាវ លីឈី គឺលោកជំទាវមិនត្រឹមតែរស់នៅក្នុងគំនរសុភមង្គលប៉ុណ្ណោះទេ។ គេក៏ឃើញលោកជំទាវ មានរបស់ប្រើប្រាស់គ្រប់យ៉ាង និងបើកហាងលក់សម្លៀកបំពាក់តាមអនឡាញ ដោយបច្ចុប្បន្នលោកឧកញ៉ា ប៊ុន រតនាសេម មានមុខជំនួញបើកកកន្លែងទិញ លក់រថយន្តគ្រប់ប្រភេទ ឈ្មោះ S-Auto និងមុខជំនួញជាច្រើនផ្សេងទៀតនៅក្នុងដៃ។

ឡូយកប់! តារាល្បីៗ ៥ ដួង ជិះរថយន្ត Rolls-Royce តម្លៃក្បែរលានដុល្លារ –  Popular Magazine

អតីតតារាសម្តែង លីឈី បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកឧកញ៉ា ប៊ុន រតនា មកឃើញថាជំទាវវ័យក្មេងរូបនេះ ត្រូវបានស្វាមីទិញរថយន្តទំនើបម៉ាក Rolls-Royce មកពញ្ញាក់អារម្មណ៍ដោយ ចតចោលនៅមុខផ្ទះ ធ្វើឲ្យភរិយារបស់អរសឹងហោះ។

តារាចម្រៀងរ៉េប ងួន ចាន់ដេវីត

May be an image of 2 people, people standing, beach and ocean

តារាចម្រៀងបែបយុវវ័យ ដែលមានអ្នកគាំទ្រច្រើន លោក ជី ដេវីត បានរត់ទៅសាកផ្នួសមួយរយៈខ្លី បន្ទាប់ពីលោកជូនកាដូរថយន្តទំនើប លំដាប់ថ្នាក់អភិជនម៉ាក់ Rolls Royce Ghost ឲ្យទៅគូរស្នេហ៍កញ្ញា ទេព បូព្រឹក្ស ជាអតីតតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស។ ហក់ចូលហង្សមាសបានមួយរយៈ តារាគូស្នេហ៍មួយគូទាំងពីរ បានដឹកដៃគ្នាចាកចេញពីផលិតកម្មយក្សមួយនេះ ហើយមកចាប់ផ្តើមជាតារាចម្រៀងឯករាជ្យវិញម្តង។

May be an image of 2 people, hair and people standing

លោក ងួន ចាន់ដេវីដ បានចំណាយលុយជាច្រើនម៉ឺនដុល្លារ ដើម្បីទិញរថយន្តទំនើបម៉ាក Rolls-Royce Ghost ដើម្បី Surprise ដល់គូស្នេហ៍ ទេព បូព្រឹក្ស ក្នុងខួបគម្រប់បួនឆ្នាំនៃការស្រឡាញ់គ្នា កាលពីអំឡុងខែ កក្កដា ឆ្នាំ ២០២០ កន្លងទៅ ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។

តារាចម្រៀង ខេមរៈ សិរីមន្ត

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ម្ចាស់បទ ពឹតៗ ក្នុងទ្រនំហង្សមាសរូបក៍បានកាដូរថយន្តស៊េរីទំទើបលំដាប់ថ្នាក់មហាសេដ្ឋីជិះ គឺម៉ាក Rolls-Royce ពីភរិយា កាលពីពេលថ្មីៗនេះ អ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ។ មិនតែប៉ុណ្ណោះ រថយន្តទំនើបម៉ាក Rolls-Royce របស់អតីតតារាចម្រៀងក្នុងផលិតកម្មសាន់ដេររូបនេះ ក៏ឃើញប្រើប្រាស់ស្លាកលេខរថយន្តពិសេស ដែលគេដឹងច្បាស់ថា ជាឈ្មោះរបស់លោកផ្ទាល់គឺ កម្ពុជា Sereymun។

កំពូលតារាសម្រៀងល្បីច្រើនទសវត្ស ខេមរៈ សិរីមន្ត ក្រៅពីអាជីពជាអ្នកចម្រៀង លោកក៏មានមុខជំនួញអចលនទ្រព្យផងដែរ។ សព្វថ្ងៃ គេតែងតែឃើញវត្តមានរបស់តារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជារូបនេះ បង្ហាញខ្លួនក្នុងកម្មវិធីជាមួយអ្នកឧកញ៉ា ឡេង ណាាវ៉ាត្រា ម្ចាស់ផលិតកម្ម ហ្គាឡាក់សុី ណាវ៉ាត្រា៕

ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ចាប់ដៃគ្នា បោះទុនជាង ២០លានដុល្លារ  ក្នុងជំនួញ អចលនទ្រព្យ ដើម្បី បញ្ចប់ ការ យល់ច្រឡំថា អ្នកទាំង ពីរមិន ...