ផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ និងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ សម្រេចបាន ៤០%ហើយ

Uncategorized
9 Shares

គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវបានជំរុញយ៉ាងរលូន ហើយបច្ចុប្បន្នភាពនៃគម្រោងខាងលើនេះសម្រេចបានជិត៤០%ហើយ នឹងឈានដល់ដំណាក់កាលក្រាលកៅស៊ូក្នុងពេលឆាប់ៗនេះ។ បើតាមផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា បានចុះផ្សាយនៅព្រឹកនេះ។

May be an image of standing and road

គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ទឹកដីរាជធានីភ្នំពេញប្រវែងជាង ៨គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែងជាង៩គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែងជាង៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែងជិត២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែងជិត៩០ គីឡូម៉ែត្រ។

May be an image of outdoors

សូមជម្រាបថា ផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ និងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា៕

ផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ និងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ សម្រេចបាន ៤០%ហើយ
9 Shares