គម្រោងបង្កើតរោងចក្រមួយក្នុងសួនឧស្សាហកម្ម ស៊ូចូវ ខេមបូឌា បោះទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក

សង្គម​និង​សេដ្ឋកិច្ច
140 Shares

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសនៅថ្ងៃទី៥ មីនានេះថា គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្ម “ស៊ូចូវ ខេមបូឌា” អគារលេខ១ ផ្លូវជាតិលេខ២១ ភូមិព្រែកទ្បុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

គម្រោងវិនិយោគបង្កើតរោងចក្រនេះ បោះទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៦១១កន្លែង៕

May be an image of map
គម្រោងបង្កើតរោងចក្រមួយក្នុងសួនឧស្សាហកម្ម ស៊ូចូវ ខេមបូឌា បោះទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក
140 Shares