ផាកពិន័យ២លានរៀល ក្រោយមិនគោរពវិធានការណ៍ចក្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផាកពិន័យលើបុរស២នាក់ មានទីលំនៅទីតាំងនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងម្នាក់ទៀតមានទីតាំងនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលជាអ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាព តែរូបគាត់មិនបានអនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 1 person and standing

នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាកពិន័យលើបុរសរូបនេះ ជាប្រាក់ចំនួន ២លានរៀល យោងតាមអនុក្រឹត្យលេខ២៧អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចក្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ម្យ៉ាងទៀតជាការព្រមាន ដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កផ្សេងទៀត កុំឱ្យយកគំរូតាម និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការពិសេស (៣.កុំ និង៣.ការពារ) របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

May be an image of standing, outdoors and tree

ថ្ងៃនេះក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងថ្មី ២៣នាក់ សុទ្ធតែជាករណីឆ្លងចូលក្នុងសហគមន៍ទាំងអស់ រាជធានីភំ្នពេញ ១៥ នាក់ ខេត្តព្រះសីហនុ ០៥ នាក់ ខេត្តកោះកុង ០២ នាក់ ខេត្តកណ្ដាល ០១ នាក់។

គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ អ្នកឆ្លងសរុប ៩៣២ នាក់ អ្នកជាសះស្បើយ ៤៨៩ នាក់
និង អ្នកកំពុងព្យាបាល ៤៤២ នាក់៕