មើល​សម្រស់​បង​ប្អូន​​ភ្លោះស្រី​ស្អាត ឃីង វិច្ឆិកា !

Uncategorized

តាម​រយៈ​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់​នាង តារា​ស្រី​វ័យ ១៩​ឆ្នាំ ឃីង វិច្ឆិកា បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ក្រោយ​ពី​បាន​ហក់​មក​ប្រឡូក​ក្នុង​សិល្បៈ​ជា​ថ្មី ដោយ​សម្ដែង​ក្នុង​រឿង “កំហឹង​ខ្មោចCute” ទើប​បើក​សម្ពោធ​ដាក់​បញ្ចាំង​ថ្មី​ៗ

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិច្ឆិកា ទទួល​បាន​តំណែង​តួឯក​ស្រី​ក្នុង​រឿង​ខាង​លើ ស្រប​ពេល​ដែល​គេ​ឃើញ​ថា តារា​វ័យ​ក្មេង​មាន​សម្ផស្ស​ស្រស់​ស្អាត​ខ្លាំង ទម្រង់​មុខ​ស្អាត​ស្រទន់​មាន​មន្ត​ស្នេហ៍។ ដែល​តាម​អំណោយ​ផល​នេះ ធ្លាប់​នាំ​ឲ្យ​នាង ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​សម្ដែង​ភាពយន្ត​លើក​ដំបូង​បំផុត​តាំង​ពី​នាង​មាន​វ័យ​ទើប​តែ ៧​ឆ្នាំ​ម្ល៉េះ ក្នុង​រឿង “ស្នេហ៍​ក្លាយ​កាយ”។ និយាយ​ដល់​ចំណុច​នេះ វិច្ឆិកា ប្រាប់​ថា កាល​ណោះ នាង​ត្រូវ​បាន​ជ្រើស​រើស​ជាមួយ​បង​ប្អូន​ភ្លោះ​របស់​នាង​ម្នាក់​ទៀត។

បង​ប្អូន​ភ្លោះ​របស់​ វិច្ឆិកា ត្រូវ​បាន​ឈ្មោះ​ថា ឃីង សូរិយា មាន​វ័យ​ស្របាល​គ្នា ក៏​ជា​តារា​សិល្បៈ​ដូច​គ្នា​ដែរ។ យ៉ាង​ណា​ពួក​គេ​ក៏​មាន​ការងារ​ខាង​ក្រៅ​ដូច​គ្នា ពិសេស​ការ​សិក្សា ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ មិន​អាច​ប្រឡូក​ការងារ​សិល្បៈ​ពេញ​ទំហឹង​បាន។ សូរិយា បាន​ប្រាប់​ថា នាង​ជា​តារា​សម្ដែង និង​ម៉ូដែល ឯ​បង​ប្អូន​ភ្លោះ​របស់​នាង ក៏​ដូច​គ្នា​ដែរ។

ពួក​គេ​ទាំង​ពីរ​បាន លេច​វត្តមាន​ទាំង​ព្រម​ក្នុង​ឱកាស​សម្ពោធ​រឿង​ខាង​លើ។

ប្រភព៖ sabay.com.kh