ឃ្លាំងលក់រថយន្ត S-Auto របស់ឧកញ៉ា ប៊ុន រតនា (សេម)ទម្លាក់ប្រូម៉ូសិនឈុតធំជូនអតិថិជនជាទីស្រលាញ់ទៀតហើយ

Uncategorized អាជីវកម្ម
30 Shares

ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមិនទាន់មានភាពច្បាស់លាស់ ប៉ុន្តែឃ្លាំងទិញលក់រថយន្ត S-Auto របស់លោកឧកញ៉ា ប៊ុន រតនា ហៅសេម នៅតែបង្ហាញពីភាពច្បាស់លាស់ និងយល់ចិត្តអតិថិជនជាទីស្រលាញ់របស់ខ្លួន ទោះស្ថិតក្នុងស្ថានភាពដ៏លំបាកបែបនេះក៏ដោយ។ ថ្មីៗនេះ ឃ្លាំង S-Auto ទិញលក់រថយន្ត បានទម្លាក់កញ្ចប់ប្រូម៉ូសិនដ៏ធំ ប្រចាំដើមខែមីនា ជូនអតិថិជនទាំងអស់របស់ខ្លួនចំនួន ៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែមីនា ២០២១។

ប្រូម៉ូសិននោះ ត្រូវបានក្រុមការងារលក់របស់ S-Auto បញ្ជាក់ថា ផ្ដល់ជូនគ្រប់អតិថិជន ដែលទិញរថយន្តដោយលុយសុទ្ធ និងទិញបង់រំលស់។ សម្រាប់អ្នកទិញរថយន្តដោយលុយសុទ្ធ S-Auto នឹងមានថែមជូនហ្វ្រីដូចជា ស្លាកលេខ កំរាលជើង ប៉ូលា ប្ដូរប្រេងម៉ាស៊ីន និងចាក់សាំងជូនមួយពេញ។ ដោយឡែកអតិថិជន ដែលចង់ទិញបង់រំលស់ ក៏ទទួលបានប្រូម៉ូសិនចំនួន ៥មុខដោយឥតគិតថ្លៃដូចគ្នាដែរ រួមមាន សេវារដ្ឋបាល ធានារ៉ាប់រង សេវាGPS  បោកពូកលាងម៉ាស៊ីន និងថែមសំបកកង់ថ្មីចំនួន ៤គ្រាប់ថែមទៀតផង។

ដូច្នេះអតិថិជនទាំងពីរប្រភេទ (ទិញលុយសុទ្ធ និងបង់រំលស់) សុទ្ធតែទទួលបានប្រូម៉ូសិនម្នាក់ ៥មុខ ដូចគ្នាពីឃ្លាំងទិញលក់រថយន្ត S-Auto។ ប្រញាប់ឡើង ឱកាសពិសេសហ៊ានទិញ ហ៊ានហ្វ្រីពីឃ្លាំងលក់រថយន្តរបស់ឧកញ៉ា ប៊ុន រតនា ហៅសេម ចាប់ពីថ្ងៃទី០៤ ដល់០៩ ខែមីនា ២០២១នេះ។

S-Auto ទិញលក់រថយន្ត គឺជាឃ្លាំងលក់រថយន្តថ្មី និងមួយទឹក ដែលមានគុណភាពខ្ពស់នាំចូលពីបរទេស និងលក់ជូនអតិថិជនដោយភាពស្មោះត្រង់។ ក្នុងនោះ S-Auto តែងតែប្រកាសផ្ដល់ជូនប្រូម៉ូសិន និងធានាជូនចំពោះអតិថិជនគ្រប់បណ្ដារាជធានី ខេត្ត-ក្រុង ទូទាំងប្រទេស។ គ្រប់រថយន្តទាំងអស់ពីខាង S-Auto មានចេញលិខិតធានា អត់កាត់ត អត់ស្ងោរប្ដូងពណ៌ ធានាជួសជុលទាំងគ្រឿងបន្លាស់ និងសេវាកម្ម ជាពិសេសធានាទិញចូលវិញក្នុងតម្លៃទីផ្សារថែមទៀតផង។

សម្រាប់ព័ត៌មានទូទៅសូមទំនាកទំនងតាមលេខទូរស័ព្ទ៖ 095 705 707, 012 500 306, 098 500 306, 093 276 060, 066 33 00 11, 078 500 073 និង 096 6666 212។ អាស័យដ្ឋាន អេសអូតូ: ផ្ទះលេខ244 នៅតាមបណ្តោយផ្លូវជាសុផារ៉ា ចំងាយ 500ម៉ែតពីរង្វង់មូលខេមកូខាងឆ្វេងដៃការាសសាំងភីធីធី៕

ឃ្លាំងលក់រថយន្ត S-Auto របស់ឧកញ៉ា ប៊ុន រតនា (សេម)ទម្លាក់ប្រូម៉ូសិនឈុតធំជូនអតិថិជនជាទីស្រលាញ់ទៀតហើយ
30 Shares