ដើម្បីឱ្យការទាញយកទិន្នន័យដូចជារូបភាពនិងវីដេអូពី iCloud ទៅ Google Drive កាន់តែមានភាពងាយស្រួលនោះ ក្រុមហ៊ុន Apple បានបន្ថែមមុខងារដែលអាចឱ្យលោកអ្នកផ្ទេរទិន្នន័យដោយស្វ័យប្រវត្តិ ដោយគ្រាន់តែធ្វើការជ្រើសរើសនៅលើប្រអប់រូបភាព ឬវីដេអូដែលលោកអ្នកចង់ផ្ទេរ។
![How to Transfer iCloud to Google Drive? 4 Ways](https://imobie-resource.com/en/cloud/img/atc-how-to-transfer-icloud-to-google-drive-4.png)
ប្រើប្រាស់សេវាកម្មថ្មីនេះ ក្រុមហ៊ុន Apple ទាមទារឱ្យលោកអ្នកត្រូវតែបើកប្រើ two-factor authentication ហើយត្រូវមានទំហំទំនេរគ្រប់គ្រាន់នៅក្នុង Google Drive សម្រាប់ផ្ទេរទិន្នន័យ។ នៅពេលចង់ផ្ទេរទិន្នន័យ កម្មវិធីនឹងបង្ហាញពីទំហំរបស់ទិន្នន័យដែលនឹងត្រូវផ្ទេរ ហើយឱ្យយើងវាយបញ្ចូលលេខសម្ងាត់របស់គណនី Google Drive ដើម្បីធ្វើការផ្ទេរទិន្នន័យ។
![Cloud Storage Face-off: iCloud vs Google Drive vs OneDrive vs Dropbox](https://assets.hongkiat.com/uploads/icloud-gdrive-onedrive-dropbox/gdrive-ease-of-use.jpg)
គួរបញ្ជាក់ថា ប្រសិនបើរូបភាពដែលត្រូវបានកែ ហើយបានរក្សាទុកជាពីររូបភាពផ្សេងគ្នានោះ កម្មវិធីនឹងផ្ទេរតែរូបដែលបានកែចុងក្រោយប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀតទិន្នន័យដែលមាននៅក្នុងប្រអប់ស៊ែរអាល់ប៊ុម (Shared albums) គឺមិនអាចផ្ទេរបានទេ។ ការផ្ទេរទិន្នន័យនេះត្រូវការរយៈពេលពី ៣ថ្ងៃទៅ ៧ថ្ងៃដើម្បីបញ្ជាក់អត្តសញ្ញាណនិងផ្ទេរទិន្នន័យ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន៕
ប្រភព៖ Anti Cyber Crime Department