បុរសជនជាតិចិនម្នាក់វិជ្ជមានកូវីដ១៩ធ្លាប់ចូលលេងកាស៊ីណូមួយនៅស្រុកកោះធំឥឡូវមនុស្សជាង ៧០០នាក់ត្រូវធ្វើចត្តាឡីស័ក

ព័ត៌មានថ្មីៗ
145 Shares

កាលពីថ្ងៃទី០៥ មីនា ២០២១នេះ លោកអភិបាលខេត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ បានដឹកនាំក្រុមការងារជំនាញ និងមន្ត្រីពាក់ព័ន្ធ ចុះទៅត្រួតពិនិត្យ និងតម្រូវឱ្យបុគ្គលិកកាស៊ីណូឈ្មោះ «យ៉ុងយ័ន» ចំនួន៧២៣នាក់ មានទីតាំងនៅស្រុកកោះធំ ខេត្តកណ្ដាលធ្វើចត្តាឡីស័កជាបន្ទាន់ ក្រោយរកឃើញថាមានបុរសជនជាតិចិនម្នាក់ធ្លាប់ទៅកម្សាន្តទីនោះ វិជ្ជមានកូវីដ១៩។

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា បុរសជនជាតិចិនរូបនោះ ធ្លាប់ចូលកាស៊ីណូ និងសណ្ឋាការខាងលើ តាំងពីមុនថ្ងៃផ្ទុះព្រឹត្តិការណ៍កូវីដ១៩ សហគមន៍ ២០កុម្ភៈមកម៉្លេះ។ ទីតាំងកាស៊ីណូនេះ ត្រូវបានផ្អាកបណ្តោះអាសន្ន មិនឱ្យអ្នកខាងក្នុងចេញក្រៅដាច់ខាត។ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល កំពុងបន្តរុករកអ្នកពាក់ព័ន្ធ និង​រឹតបន្តឹងយ៉ាងខ្លាំង៕

ប្រភព៖ ដើមអំពិល

បុរសជនជាតិចិនម្នាក់វិជ្ជមានកូវីដ១៩ធ្លាប់ចូលលេងកាស៊ីណូមួយនៅស្រុកកោះធំឥឡូវមនុស្សជាង ៧០០នាក់ត្រូវធ្វើចត្តាឡីស័ក
145 Shares