សម្តេចតេជោ៖ ខ្ញុំចេញបញ្ជាដាច់ណាត់ សូមដឹកអ្នកជម្ងឺពីមណ្ឌលព្យាបាលព្រែកព្នៅ មកសណ្ឋាគារ Continental

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាដាច់ណាត់បន្ទាន់ ឲ្យរៀបចំអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ សម្រាប់ជាកន្លែងព្យាបាលកូវីដ-១៩ ដោយផ្ទេរពីមណ្ឌលព្រែកព្នៅមកទាំងអស់។ បើតាមសារសំឡេងកាលពីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះ ដែលគេហទំព័រឧកញ៉ាញូស៍ទទួលបានតាមតេឡេក្រាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្រសួងសុខាភិបាល សម្រេចយកសណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ  ថែទាំ និងព្យាបាលជំងឺកូវីដ១៩ – DAP News

សម្តេចតេជោ ហ៊ុន សែន លោកមានការបារម្ភចំពោះសុខទុក្ខប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយបានសម្តែងការស្លុតចិត្ត ដោយទទួលដំណឹងថា មណ្ឌលព្រែកព្នៅមិនមែនជាកន្លែងព្យាបាលទេ គឺជាកន្លែងដែលអ្នកមិនឈឺ យកទៅកន្លែងហ្នឹងគឺឈឺតែម្តង សម្តេចតេជោ ទទួលយកអត់បានទេ។

សម្តេចតេជោបញ្ជារឲ្យដឹកអ្នកជំងឺពីព្រែកព្នៅ មកកាន់អតីតសណ្ឋាគារ អាំងទែកុងទីណង់ ខានតែបានចាប់ពីថ្ងៃនេះយប់នេះ និងថ្ងៃស្អែកយប់ស្អែក៕

សូមស្តាប់សារបន្ទាន់សម្តេចតេជោ ហ៊ុន សែន៖