ថ្ងៃទិវានារីអន្តរជាតិ ៨មីនា ឧកញ៉ាអចលនទ្រព្យ ៣រូប ផ្ញើសារជូនពរស្ត្រីជាទីស្រឡាញ់យ៉ាងផ្អែមល្ហែម!

ជុំវិញ​ឧកញ៉ា

ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានពិភពលោកធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់ស្រ្តីក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា ។ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែររួមទាំងស្ត្រីផងដែរ គឺបានកើតមានសារជាថ្មីឡើងវិញក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីថ្នាក់ដឹកនាំ មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានបង្ហោះសារជូនពរ ភរិយា មិត្តភក្រ័្ត ព្រោងព្រាតលើបណ្តាញសង្គមដោយភ្ជាប់ជាមួយរូបអានុស្សាវរីយ៍ផ្អែមល្ហែនាពេលកន្លងមក។ ឧកញ៉ាអចលនទ្រព្យល្បីៗ ៤រូប បានផ្ញើសារជូនពរស្ត្រីដែលជាទីស្រឡាញ់ក្នុងថ្ងៃទិវាអន្តរជាតិ ៨មីនា។

អ្នកឧកញ៉ា ឡេង ណាវ៉ត្រា

May be an image of 2 people, child, people standing and indoor

មហាសេដ្ឋីអចលនទ្រព្យដែលកំពុងក្តោបមុខជំនួញជោគជ័យជាច្រើននៅក្នុងដៃ ឡេង ណាវ៉ត្រា បានឲ្យដឹងតាមទំព័រហ្វេសបុកថា “ថ្ងៃនេះជាថ្ងៃ ៨មីនា ហើយក៏ជាថ្ងៃដែលខ្ញុំឱ្យរបស់គាត់ជាលើកដំបូង គឺសៀវភៅមួយក្បាលតម្លៃ ៣៥០០រៀល សៀវភៅនោះគាត់រក្សាមកដល់ថ្ងៃនេះ”។

អ្នកឧកញ៉ាបន្ថែមថា ខ្ញុំពូកែតែងសេចក្ដីគួសមដែ ខ្ញុំសរសេសំបុត្របន្លំអោយគាត់ សំបុត្រនោះគាត់អានហើយគាត់ចាប់ផ្តើមមានចិត្តមកលើខ្ញុំ។ តើបងប្អូនណាខ្លះធ្លាប់សរសេរសំបុត្រទាក់ទងស្នេហារ?

លោកឧកញ៉ា ផន វណ្ណិត

May be an image of 5 people, people standing, monument and outdoors

អ្នកជំនួញក្នុងវិស័យ​អចលនទ្រព្យល្បីឈ្មោះបោះសំឡេង និងជាស្ថាបនិក​ក្រុមហ៊ុន​រាជសន្តុសិត ឧកញ៉ា ផន វណ្ណិត ក៍បានផ្ញើរសារជូនឧត្តមភរិយាលោកថា “រីករាយទិវា ៨មីនា ជូនពរអូន និងកូនមានសុខភាពល្អ”។

ឧកញ៉ា យ៉ន សេងហាន

May be an image of 2 people, people standing and indoor

លោកឧកញ៉ា និងបុគ្គលិកក្រុមហ៊ុន សេងហាន បានផ្ញើសារជូនពរឧត្តមភរិយាក្នុងឱកាសទិវានារីអន្តរជាតិ ៨មីនា “សូមប្រសិទ្ធពរជ័យដល់លោកជំទាវ មៃ សុម៉ាលី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ”។

May be an image of 3 people, people standing and rose

លោកឧកញ៉ា យ៉ន សេងហាន ដែលត្រូវបានគេស្គាល់ថា ជាអគ្គនាយកក្រុមហ៊ុនអវលនទ្រព្យសេងហានបានបន្តថា “អបអរសាទរ​ ប្អូនស្រី​ ដែលស្វាមីបានដូរឡានថ្មីក្នុងថ្ងៃបុណ្យសិទ្ឋិនារី៨មិនា​បងក៏សូម ជូនពរប្អូនស្រីក្នុងឱកាសបុណ្យ​សិទ្ឋិនារីនេះ​ មានសុខភាពល្អ​ សម្រស់ស្រស់ស្អាត​ មានសុភមង្គលក្នុងគ្រួសារ​ និងជោគជ័យក្នុងអាជីវកម្ម”។

គេហទំព័រឧកញ៉ាញូស៍ ចូលរួមអបអរសាទរទិវានារីអន្តរជាតិ ៨មីនា សូមឲ្យស្ត្រីទូទាំងពិភពលោកមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចតរៀងទៅ៕