តារាចម្រៀង សុគន្ធ នីសា បដិសេធព័ត៌មានផ្សាយថា ពាក់ព័ន្ធជាមួយអ្នកនាង កែវ ច័ន្ទនិមល ដែលមានជំងឺឆ្លងកូវីដ១៩

កម្សាន្ត
7 Shares

កំពូលតារាចម្រៀងស្រី សុគន្ធ នីសា បានចេញមកបកស្រាយព័ត៌មានដែលផ្សាយថា អ្នកនាងជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះជាមួយអ្នកនាង កែវ ច័ន្ទនិមល ជាពិធីការិនីនៅស្ថានីយ៍ទូរទស្សន៍ហង្សមាស ដែលបានឆ្លងជំងឺកូវីដ១៩ ជាមួយប្តី និងកូនស្រីអាយុ១០ឆ្នាំ។

តារាចម្រៀង សុគន្ធ នីសា បានឲ្យដឹងតាមទំព័រហ្វេសបុកមុនថា ជំរាបសួ​ពុកម៉ែបងប្អូន​ អរគុណច្រេីន​សម្រាប់ការបារម្មណ៍សួសុខទុក្ខមកលេីរូបខ្ញុំនិងក្រុមគ្រួសារ​ កន្លងមកនេះខ្ញុំមិនបានជួបជាមួយនិមលទេ​ ហេីយក៏មិនបានដេីរទៅកន្លែងមុខសញ្ញាដែលមានកេីតកូវីដ១៩ ដែរ​ ប៉ុន្ដែ​ជំងឺនេះវាអាចជាប់ពាក់ព័ន្ធតតគ្នាដូចសម្លរកំពិសចឹង។​ អ្នកនាងថា ខ្ញុំនឹងបន្តសង្កេតខ្លួនឯងទៀត​ ចាំមេីលលទ្ធផល​ អ្នកដែលយេីងជួបជាប្រយ៉ោល​ តត​គ្នា​ បេីយ៉ាងណាៗខ្ញុំនឹងទាក់ទងដេីម្បីតេសអោយប្រាកដ​។

May be an image of 1 person and smiling

តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ បានបញ្ជាក់ថា ពេលដែលដឹងពត៌មានយប់មិញនេះហេីយខាងផ្ទះខ្ញុំនេះក៏បាន​ ហាមខ្លួនឯងនិងអ្នកផ្ទះមិនអោយចេញទៅក្រៅឡេីយ​ ចំណែកខាងផ្ទះម្តាយខ្ញុំ​ មិនមានការពាក់ព័ន្ធអ្វីទេ​ ព្រោះ​ ខ្ញុំមិនបានចេញចូលផ្ទះម៉ាក់ខ្ញុំប្រហែល​ ពីរអាទិត្យហើយ​ ។

អ្នកនាងក៍សូមទោសបងប្អូនដែលខ្ញុំមិនបានតបសារផងណា​ ហេីយសូមជូនពរនិមល និងក្រុមគ្រួសារអោយឆាប់ជា​។ ចំណែកខ្ញុំក៏ជាជនសង្ស័យ​ តែមិនទាន់អី​ ល្ងាចនេះខ្ញុំនឹងចាំដំណឹងពីគេដែរ​ បេីអ្នកដែលខ្ញុំបានជួបដោយប្រយ៉ោលមាន​ ខ្ញុំនឹង​ ធ្វេីតេស្ត​។

May be an image of 1 person and standing

អ្នកនាងថ្លែងបន្តទៀតថា សូមជូនពរបងប្អូន​ អោយសុខសប្បាយ (រឿងហេតុមានជាស្រេច​ បេីវាត្រូវកេីត​ វានឹងកេីត​ គ្មានអ្នកណាអាចហាមឃាត់បានឡេីយ​ បេីគេអោយហេីយទទួលវា​ទៅ អរគុណច្រេីនបងប្អូនដែលបារម្មណ៍​ យ៉ាងណាៗ​ ខ្ញុំនឹងផ្តលពត៌មានជូនបងប្អូនទៀត៕

តារាចម្រៀង សុគន្ធ នីសា បដិសេធព័ត៌មានផ្សាយថា ពាក់ព័ន្ធជាមួយអ្នកនាង កែវ ច័ន្ទនិមល  ដែលមានជំងឺឆ្លងកូវីដ១៩
7 Shares