តារាចម្រៀងខ្មែរតំបូងគេ ដែលបានឆ្លងកូវីដ១៩ ក្រោយ​ជាប់​ពាក់ព័ន្ធ​ជាមួយពិធីការិនី អ្នក​នាង កែវ ច័ន្ទនិមល

កម្សាន្ត
7 Shares

លោក ណុប បាយ៉ារិទ្ធ បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ក្រោយ​ជាប់​ពាក់ព័ន្ធ​ជាមួយពិធីការិនី អ្នក​នាង កែវ ច័ន្ទនិមល។ នេះបើតាមការ​បង្ហោះសារ​លើហ្វេសប៊ុុកផ្ទាល់​ខ្លួនរបស់លោកមុននេះបន្តិច។

លោកថា ខ្ញុំបាទពិតជាបានយកសំណាកទៅធ្វើកោសល្យវិច័្ចយស្វែងរកមេរោគកូវីដ១៩មែនកាលពីយប់មុិញនេះ ដោយសារនៅថ្ងៃទី១ កម្មវិធីមួយដែលធ្វើការឡាយផ្ទាល់ មានអ្នកនាងនិមល គាត់ធ្វើជាពិធីករ តែខ្ញុំអត់បាននៅជិតកៀកកិតជាមួយគាត់ទេ ដោយសារខ្ញុំជាអ្នកកាន់កាម៉េរ៉ាថត។ ប៉ុន្តែបើទោះជាយ៉ាងណាខ្ញុំក៍មានអក្ការៈផ្តាសាយឈឺកខ្លះ និង ល្ហិតល្ហៃនៅរយៈពេល២ ៣ថ្ងៃដំបូង តែកំដៅមិនឡើងឡើសពី៣៦កន្លះទេ សូម្បីពេលនេះម៉ោងនេះ។

May be an image of 1 person and food

លោកបានបន្តថា ទោះជាលទ្ធផលបែបណា ខ្ញុំតាំងស្មារតីថា និងរឹងមាំ ប្រយុទ្ធប្រឆាំង តស៊ូជាមួយជំងឺមួយនេះអោយដល់ទីបំផុត សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ កូវីដវាពិតជានៅកៀកកិតក្បែខ្លួនយើងគ្រប់ទិសទី ។

សូមបញ្ជាក់ថា មកដល់ពេលនេះ លោក ណុប បាយ៉ារិទ្ធ និងអ្នកនាង កែវ ច័ន្ទនិមល បាន​ឆ្លងជំងឺកូវីដ-១៩ ដែល​តារា​ប្រចាំ​ផលិត​កម្ម​ហង្សមាស និងមានអ្នកពាក់ព័ន្ធមួយចំនួនទៀត​ អ្នក​នាង ឱក សុគន្ធ​កញ្ញា អ្នក​នាង សុគន្ធ និសា កំពុង​តែ​តាម​ដាន​សុខភាព​ជា​បន្ដ ក្រោយ​មាន​ជា​ពាក់ពន្ធ័ជា​មួយអ្នកដឹកនាំថតស្ព​ត ឈ្មោះ​ទី​តូ មាន​វិជ្ជមាន​កូ​វីដ​១៩៕

តារាចម្រៀងខ្មែរតំបូងគេ ដែលបានឆ្លងកូវីដ១៩ ក្រោយ​ជាប់​ពាក់ព័ន្ធ​ជាមួយពិធីការិនី អ្នក​នាង កែវ ច័ន្ទនិមល
7 Shares