កាសែតដឺញ៉ូយកថាមចុះផ្សាយថា “នេះគឺជាពេលដែលយើងត្រូវ ជឿជាក់លើវ៉ាក់សាំងចិន និងរុស្សីហើយ”

សង្គម​និង​សេដ្ឋកិច្ច

យោងតាមការបង្ហោះសារលើអាខោនហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ ឯកឧត្ដមខៀវ កាញ៉ារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី០៩ ខែមីនា ២០២១ បានបរិយាយថា៖ កាសែតដឺញ៉ូយកថាម (The New York Times) ដែលជាកាសែតដ៏ធំមួយនៅសហរដ្ឋអាមេរិច ហើយតែងផ្សព្វផ្សាយនូវព័ត៌មានប្រឆាំងនឹងប្រទេសចិន ស្រាប់តែកាលពីពីរសប្តាហ៍មុន កាសែតមួយនេះ បានចុះផ្សាយនូវអត្ថបទមួយដែលមានចំណងជើងថា “នេះគឺជាពេលដែលយើងត្រូវ ជឿជាក់លើវ៉ាក់សាំងចិន និងរុស្សីហើយ”។ ឯឧត្ដមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា នេះគឺជាខ្លឹមសារសម្រាប់ធ្វើជាឯកសារយោងបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងតារាងចំណាត់ថ្នាក់សុវត្ថិភាព ចំណាត់ថ្នាក់លេខ1 ដល់លេខ4គឺជាវ៉ាក់សាំចិន។

1៖ ស៊ីណូហ្វាម (Sinopharm) ប្រទេសចិន

2៖ ស៊ីណូហ្វាម (Sinopharm) ប្រទេសចិន

3៖ ឃេកស៊ីង (Kexing) ប្រទេសចិន

4៖ ឃេនស៊ីណូ (Can Sino) ប្រទេសចិន

5៖ អាស្ត្រាស៊ីនេការ (AstraZeneca) ចក្រភពអងគ្លេស

6៖ ភើហ្វៃស៊ឺ (Pfizer) សហរដ្ឋអាមេរិក និងអាល្លឺម៉ង់

7៖ ម៉ូដេនណា (Modena) សហរដ្ឋអាមេរិក

8៖ ចនស៊ុន ចនស៊ុន (Johnson & Johnson) សហរដ្ឋអាមេរិក

9៖ នូវ៉ាវ៉េក (Novavax) សហរដ្ឋអាមេរិក

10៖ សេដ្ឋាឡាយ 5 (Satellite 5) សហភាពរុស្សី

ក្រុមហ៊ុនSinopharm មានវ៉ាក់សាំង 2ប្រភេទ ដែលទទួលបាននូវលេខរៀងទី1 និងលេខ2។ ប្រជាជនរាប់លាននាក់នៅជុំវិញពិភពលោក បានទទួលនូវការចាក់វ៉ាក់សាំង Pfizer ប៉ុន្តែមានមនុស្សប្រមាណជា 20 ទៅ 30នាក់ បានទទួលមរណភាពដោយសារតែជម្ងឺវៀចមុខមាត់។ អត្រានៃគ្រោះថ្នាក់នេះគឺមានកម្រិតទាប ហើយយើងអាចចាត់ទុកថាវ៉ាក់សាំងនេះជាផលិតផលដែលមានសុវត្ថិភាព។

ប្រទេសចិនបាននាំចេញវ៉ាក់សាំងជាង 500លានដូស ទៅកាន់ប្រទេសជាង 50នៅលើពិភពលោក ដែលមានអ្នកប្រើប្រាស់រាប់រយលាននាក់។ មានតែនៅទីក្រុងហុងកុង មួយប៉ុណ្ណោះដែលមានករណីបាត់បង់ជីវិតដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះ ជនរងគ្រោះរូបនោះមានជម្ងឺជាប់កាយដូចជា ជម្ងឺទឹកនោមផ្អែម ជម្ងឺសម្ពាធឈាមខ្ពស់ ជាតិខ្លាញ់ខ្ពស់ក្នងឈាម និងជម្ងឺបេះដូង។

លោកស្រីប្រធានក្រុមប្រឹក្សាទីក្រុងហុងកុង Xu Shuchang និងលោក Liang Zichao ដែលជាអ្នកឯកទេសផ្នែកជម្ងឺផ្លូវដង្ហើម បានមានប្រសាសន៍ថាការចាក់វ៉ាក់សាំង Kexing អាចមិនមែនជាកត្តាដែលធ្វើអោយជនរងគ្រោះនោះស្លាប់ឡើយ ប៉ុន្តែមុននឹងធ្វើការសន្និដ្ឋាន ឬប្រកាសគឺតម្រូវឱ្យមានការស្រាវជ្រាវច្បាស់លាស់ជាមុនសិន។ ដូច្នេះអត្រាគ្រោះថ្នាក់របស់វ៉ាក់សាំងចិនគឺមានកម្រិតទាប និងសុវត្ថិភាពជាងវ៉ាក់សាំងដទៃទៀត។

មនុស្សគ្រប់គ្នាមានសិទ្ធសម្រេចក្នុងការចាក់វ៉ាក់សាំង ឬក៏មិនចាក់ ក៏ដូចជាការរើសនូវការទទួលវ៉ាក់សាំងប្រភេទណាមួយទៅតាមកាលៈទេសៈផ្ទាល់ខ្លួន។ បើតាមរបាយការណ៍ របស់សារព័ត៌មានលោកខាងលិចមួយចំនួន បាននិយាយថាអ្នកមានជីវភាពធូរធារ ដែលរស់នៅចក្រភពអង់គ្លេសជាច្រើន បានធ្វើដំណើរទៅប្រទេសអារ៉ាប់រួម ដើម្បីទទួលនូវការចាក់វ៉ាក់សាំងរបស់ចិន៕

ប្រភពដើម៖ Leang Chheang