អបអរសាទរ! ផ្លែស្វាយស្រស់របស់កម្ពុជា ចិនអនុញាតិឲ្យនាំចូលជាផ្លូវការហើយ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជានឹងទទួលបានជោគជ័យជាស្ថាពរ ក្នុងការនាំចេញផ្លែស្វាយស្រស់ជាផ្លូវការទៅកាន់ប្រទេសចិនឆាប់ៗ។ ការសម្រេចនេះ ធ្វើឡើងក្នុងជំនូបពិភាក្សា រវាង ក្រុមការងារអគ្គនាយកកសិកម្ម និងភាគីគយចិននៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដោយត្រួតពិនិត្យវាយតម្លៃជាក់ស្តែងតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការពីគ្រោះយោបល់គ្នាកន្លងមក ក្រុមការងារទាំងពីរបានសម្រេចជ្រើសយកកសិដ្ឋានស្វាយចំនួន៣ មកត្រួតពិនិត្យគឺ៖

១.កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន UCDL Development Co., Ltd

២.កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន Angkor Harvest Co., Ltd

៣. កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន Bamin Agriculture Hi-Tech Development Co., Ltd។ 

ទន្ទឹមនឹងនេះ ចំពោះការវាយតម្លៃរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធ ZOOM នៅលើទីតាំងចំនួន ៤ក្រុមហ៊ុន។ 

ឯកឧត្តម វេង សាខុន បញ្ជាក់ថា មូលហេតុដែលធ្វើឲ្យមានការយឺតយ៉ាវ ក្នុងការនាំចេញស្វាយស្រស់ជាផ្លូវកាទៅកាន់ប្រទេសចិន ដោយសារកម្ពុជា ត្រូវបំពេញលក្ខណ្ឌតម្រូវបឋមចំនួន ៤ ដែលម្ចាស់ចំការស្វាយ និងក្រុមហ៊ុនចង់នាំចេញដូចជា បំពេញតាមលក្ខណ្ឌតម្រូវ ភូតគាមអនាម័យ ចម្ការស្វាយ ទីតាំងវេចខ្ចប់ ឃ្លាំងត្រជាក់ និងកន្លែងធ្វើប្រព្រឹត្តិកម្មភូតគាមអនាម័យ ត្រូវចុះបញ្ជីនៅក្រសួងកសិកម្ម ទទួលស្គាល់ដោយ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិ​តចិន ហើយទីតាំងវេចខ្ចប់ និងកន្លែងស្តុកទុកផ្លែស្វាយទាំងអស់ត្រូវតែបង្កើតប្រព័ន្ធប្រមូលត្រឡប់មកវិញ ដើម្បីធានាថា ផ្លែស្វាយនាំចេញអាចត្រូវបានតាមដានត្រឡប់មកវិញដល់ចម្ការដែលបានចុះបញ្ជីជាដើម៕