ពី​មគ្គុទ្ទេសក៍​ទេសចរ នៅដើម​ទសវត្ស​ឆ្នាំ​១៩៩០ បាន​ក្លាយ​ជា​ថៅកែ​ក្រុម​ហ៊ុន និង​សណ្ឋាគារ​ ដែលតម្លៃរាប់សិបលានដុល្លារ

អាជីវកម្ម
50 Shares

កើត​​​នៅ​ក្រុង​សៀមរាប​ និង​មាន​ឈាម​ជ័រ​ជា​កូនចៅចិន ហើយជា​កូនពៅ​​ក្នុងចំណោម​បងប្អូន​៤ ​នាក់ ដែល​មាន​​ឪពុក​ម្ដាយ​ប្រកប​របរ​​ធ្វើ​ស្រែ​ចម្ការ​​ និង​ក្រោយ​មក​ជា​អ្នក​លក់​ដូ។ លោកស្រី​ ឆាយ ស៊ីវលីន បាន​រៀន​ចប់​មធ្យម​សិក្សា​នៅ​​ឆ្នាំ​​១៩៩១​ និង​​បាន​ចូល​បម្រើ​ការងារ​ជា​មគ្គុទ្ទេសក៍​​ទេសចរ​​ ក្រោម​ការ​គ្រប់​គ្រង​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ដោយ​ទទួល​បាន​ប្រាក់ខែ​ប្រមាណ​ ៣០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ​។ ការ​ចូល​បម្រើ​ការងារ​ជា​មគ្គុទ្ទេសក៍​​​ទេសចរ ដោយ​សារ​លោក​ស្រី​​បាន​រៀន​ ​និង​មាន​សមត្ថភាព​​ប្រើប្រាស់​​ភាសា​អង់គ្លេស​ និង​ភាសា​បារាំង​បាន​ល្អ។

May be an image of 1 person

វិស័យ​ទេសចរ​ណ៍ ​​ជា​វិស័យ​ស្នួល​មួយ​ជួយ​​ជ្រោង​សេដ្ឋ​កិច្ច​ជាតិ ​ប្រធាន​សមាគម​ទី​​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា CATA លោកស្រី ឆាយ ស៊ី​វលីន​ ​​បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ក្លា​រុញ​ឱ្យ​វិស័យ​នេះ​កាន់​តែ​មាន​វឌ្ឍនភាព និង​ការ​​​រីក​លូត​លាស់​ទៅមុខ​។

May be an image of 1 person, standing, tree and outdoors

លោកស្រី បាន​បញ្ចប់​ការ​សិក្សា​ក្នុង​ឆ្នាំ​១៩៩៨ នៅសាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង លើ​មុខជំនាញ​គ្រប់​គ្រង​ពាណិជ្ជកម្ម ប៉ុន្តែ​ក្រោយ​ ការងារ​របស់​លោកស្រី​​នៅ​តែ ​ទាក់​ទង​នឹង​វិស័យ​ទេសចរ​ណ៍​ដដែល​​។ លោកស្រី​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ទេសចរ​មួយ​ជា​អ្នក​​រៀប​​ចំ​ខ្សែ​ទស្សនកិច្ច និង​អ្នក​លក់​សំបុត្រ​យន្ត​ហោះ​នៅ​រាជធានី​ភ្នំពេញ​។

May be an image of 3 people, people standing, nature and tree

លោកស្រី​ទទួល​បាន​បទពិសោធន៍​ជា​ច្រើន​ក្នុង​នាម​ជា​អ្នក​គ្រប់​​​គ្រង​ ខណៈ​​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​​ខាង​លើ​បាន​ប្រមាណ ៤ឆ្នាំ​។ បន្ទាប់ពី​កា​រ​ខិត​ខំប្រឹង​ប្រែង​ និង​ទទួល​បាន​នូវ​បទពិសោធន៍​ជា​ច្រើន​​មក​នោះ​នៅ​ឆ្នាំ​២០០២ លោកស្រី​បាន​សម្រេច​ក្តី​ស្រមៃ​ ដោយ​បង្កើត​ក្រុមហ៊ុន CSL Travel and Tour​ ខណៈ​ដំណើរ​​ការ​ក្រុមហ៊ុន​ដំបូង​ចំណាយ​ទុន​ប្រមាណ​ ៨ពាន់​ដុល្លារ។

May be an image of 4 people, people standing and outerwear

បន្ទាប់​ពី​ដំណើរ​ការ​ក្រុម​ហ៊ុន​ទេស​ចរ មាន​ការ​រីក​ចម្រើន​ទៅមុខ​​​ លោកស្រី​ចាប់​ផ្ដើម​សម្លឹង បោះ​ទុន​​វិនិយោគ​​ផ្នែក​សណ្ឋាគារ​បន្ថែម​ទៀត​ ខណៈ​ពេល​នោះ​មាន​មិត្តភ័ក្ដិ​​ម្នាក់​ចង់​​លក់​សណ្ឋាគារ​ឱ្យ​ ដោយសារ​មាន​ការ​លំបាក​ក្នុង​ការ​គ្រប់​​គ្រង​ និង​​ត្រូវ​ឡើង​ចុះ​ភ្នំពេញ​-សៀមរាប។ អំឡុង​ឆ្នាំ​ ២០០៧ លោកស្រី​បាន​ទិញ​យក​សណ្ឋាគារ​លំដាប់​ផ្កាយ​៤ ដែល​មាន​ឈ្មោះ​ថា Kingdom Angkor ដែល​បាន​ដំណើរ​ការ​ស្រាប់​។ ប្រភព​ថវិកា​បោះ​ទុន​សណ្ឋាគារ​​បាន​មក​ពី​ការ​សន្សំ និង​កម្ចី​ពី​ធនាគារ។លោក​ស្រី​ក៏​បាន​ចាប់ផ្តើមវិនិយោគ​ផ្នែក​​ ប៊ូទីក​ រឺស៊ត លំដាប់​ផ្កាយ៤កន្លះ​ ដែល​មាន​ឈ្មោះ​ថា​ លីន​ណាយា​។

May be an image of 2 people

អតីត​ជា​មគ្គុទ្ទេសក៍​ទេសចរ នៅដើម​ទសវត្ស​ឆ្នាំ​១៩៩០ បាន​ក្លាយ​ជា​ថៅកែ​ក្រុម​ហ៊ុន និង​សណ្ឋាគារ​ ពិសេស​ជា​មេ​ដឹក​នាំ​​មួយ​រូប​ ដែល​តំណាង​ឱ្យ​​ក្រុម​ហ៊ុន​ និង​​ទីភ្នាក់ងារ​ទេសចរ​ខ្ទង់​រយ​ក្រុមហ៊ុន​។

May be an image of 12 people and people smiling

ជាចុងក្រោយលោកស្រី​ឱ្យ​តំបូន្មានថា មាន​កត្តា​បី ដែល​ជំរុញ​ឱ្យ​លោកស្រី​ទទួល​បាន​ជោគជ័យ​គឺ កត្តា​​គ្រួសារ​ មហិច្ឆតា ​និង​ការ​ប្រឈម​ទៅ​នឹង​ការ​លំបាក​នានា​៕

ពី​មគ្គុទ្ទេសក៍​ទេសចរ នៅដើម​ទសវត្ស​ឆ្នាំ​១៩៩០ បាន​ក្លាយ​ជា​ថៅកែ​ក្រុម​ហ៊ុន និង​សណ្ឋាគារ​ ដែលតម្លៃរាប់សិបលានដុល្លារ
50 Shares