តារាចម្រៀងកញ្ញាសុគន្ធ នីសា និងកញ្ញា វីឌីណែត ប្រកាសធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ក្នុងថ្ងៃតែមួយ

កម្សាន្ត
17 Shares

ថ្ងៃទី១០ ខែមីនា ២០២១ នេះតារាចម្រៀងស្រីប្រចាំផលិតកម្មហង្ស មាស ចំនួន២រូបបន្ថែមទៀត គឺកញ្ញា វីឌីណែត និងកញ្ញា សុគន្ធ នីសា បានប្រកាសថា ពួកគាត់បានធ្វើតេស្តរកឃើញវីរុសកូវីដ១៩។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីតារាស្រីទាំងពីររូបនេះ ធ្វើតេស្តរកកូវីដ១៩ កាលពីប៉ុន្មានថ្ងៃមុន ក្រោយពេលផ្ទុះមានមិត្តរួមអាជីពក្នុងផលិតកម្ម ហង្ស មាស តេស្តឃើញវិជ្ជមានកូវីដ។

នៅចំពោះមុខស្ថានភាពដ៏តានតឹង និងគួរឱ្យព្រួយបារម្ភនេះ កញ្ញា សុគន្ធ នីសា ក៏បានបង្ហោះសារដាស់តឿនក្រើនរំលឹកដល់បងប្អូនទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារ។

ដោយឡែកតារាចម្រៀង វី ឌីណែត កូនស្រីបង្កើតរបស់តារាជើងចាស់ លោក ហួរ ឡាវី ក៏បានផ្ញើសារយ៉ាងទទូច លើគណនីយហ្វេសប៊ុករបស់ខ្លួនរបស់កញ្ញាផងដែរថា៖ កញ្ញាទើបទទួលលទ្ធផលវិជ្ជមានកូវីដ១៩ ដូច្នេះសូមសំណូមពរដល់បងប្អូនទាំងឡាយណា ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយកញ្ញា ដោយផ្ទាល់ ឬដោយប្រយោលក្ដី សូមទៅធ្វើតេស្តរកកូវីដ១៩ ជាបន្ទាន់៕

តារាចម្រៀងកញ្ញាសុគន្ធ នីសា និងកញ្ញា វីឌីណែត ប្រកាសធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ក្នុងថ្ងៃតែមួយ
17 Shares