ជនជាតិជប៉ុនធ្វើចត្តាឡីស័ក ខ្វះអាហារ លោកឃួន ស្រេង​ ចាត់​មន្រ្តី​យក​ស្បៀង​​ទៅ​ជួយ​បន្ទាន់

សង្គម​និង​សេដ្ឋកិច្ច

ក្រោយ​ពេល​ជនជាតិជប៉ុនម្នាក់ ដែលកំពុងធ្វើចត្តាឡីស័ក​នៅអគារ​ស្នាក់នៅមួយ​នៅ​ បឹងកេងកង៣ អំំពាវនាវ​ស្វែងរកការផ្គត់ផ្គង់អាហារ ​លោកអភិបាល​ក្រុង​ភ្នំពេញ ចាត់មន្រ្តីនាំស្បៀង​អាហារផ្តល់ជូន​ភ្លាមៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ជនជាតិជប៉ុននោះ កំពុងធ្វើចត្តាឡីស័កនៅអគារ អឹល រ៉េស៊ីដេន បឹងកេងកង៣។ កន្លងមកគាត់បានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ រួចហើយ ប៉ុន្តែក្នុងកំឡុងពេល១៤ថ្ងៃ នៅក្នុងអគារនេះមានអ្នកវិជ្ជមានកូវីដ១៩ ចឹងដោយសារគាត់នៅក្នុងក្រុមធ្វើចត្តាឡីស័កជាមួយគ្នា ក៏តម្រូវឲ្យបន្តធ្វើចត្តាឡីស័កជាមួយក្រុមហ្នឹងបន្តទៀត តាមនីតិវិធីរបស់មន្ទីរសុខាភិបាល។

លោកបន្តថា ក្រុមគាត់បាន​ស្នើសុំជំនួយបន្ថែម ដោយសារខ្វះស្បៀងអាហារ អភិបាលរាជធានីក៏បាននាំយកស្បៀងអាហាររួមមាន អង្ករ ៥០គីឡូ ទឹកសុទ្ឋ ២កេស ខ្ទឹមបារាំង២គីឡូ ផ្លែល្ពៅ ២គីឡូ ស្ពៃក្តោប ២ផ្លែ ម្ទេស ១គីឡូ និងមាន់ ២ក្បាល នាំទៅផ្តល់ជូន​ភ្លាមៗ៕