ជាការលើកទឹកចិត្ត មន្ត្រីជាន់ខ្ពស់និងឧកញ៉ាៗ ឧបត្ថម្ភថវិកាដល់ស្ត្រីនគរបាលចរាចរណ៍ដែលបំបៅកូនក្នុងម៉ោងធ្វើការ

ជុំវិញ​ឧកញ៉ា
661 Shares

​ដើម្បី​ជាការ​លើក​ទឹក​ចិត​ចំពោះ​ការខិតខំ​បំពេញការងារ​របស់លោក​ស្រី​អនុ​សេនី​យ៏​ទោ ស៊ី​ថុង សុខា អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង ដែល​បាន​យក​កូន​ទៅ​បំបៅ នៅ​តុ​ដែល​កំពុង​ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះ នៅ​ថ្ងៃ​ពុធ ទី​១០ ខែមីនា ឆ្នាំ​២០២១​នេះ មានមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាៗ បានឧបត្ថម្ភថវិកាចំនួនដល់លោកស្រីដើម្បីជាការលើកទឹកចិត្ត។

១.នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥០០,០០០​រៀល ផ្លែឈើ និង​ភេសជ្ជៈ​មួយចំនួន​។​

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជួបពិភាក្សាជាមួយ  គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈចិន

២.លោកឧកញ៉ា ផន វណ្ណិត ស្ថាបនិកក្រុមហ៊ុនរាជសន្តុសិត និងជាអ្នកជំនួញអចលនទ្រព្យ បានឧបត្ថម្ភថវិកាចំនួន ២០០,០០០០រៀល។

៣.លោកជំទាវឧកញ៉ា នឹម វណ្ណា កូនស្រីបង្កើតលោកជំទាវ ហ៊ុន សុីណាត ឧបត្ថម្ភថវិកា ១០០០ដុល្លារ និងរទេះកូនង៉ែតមួយគ្រឿង។

៤.លោកឧកញ៉ា សឿ សុវណ្ណ ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ​ ឃុន សឿ​ រៀលធី និង ឃុន សឿ​ គ្រុប ខូអិលធីឌី បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល។

May be an image of 4 people, child and people standing

សូមបញ្ជាក់ថា ថ្មីៗ​នេះ ស្ត្រី​ជា​ប៉ូលិសចរាចរ​ណ៏​ខាងលើ​បាន​បង្ហោះ​រូប ​ដែល​លោកស្រី​កំពុង​បំបៅកូន ពេល​កំពុង​បំពេញការងារ ហើយ​រូបនោះ​ទទួលរង​ការគាំទ្រ​យ៉ាងច្រើន​ពី​មហាជន ប៉ុន្តែ​រូបថត​នោះ​បែរជា​ធ្វើ​ឲ្យ​ថ្នាក់លើ​របស់​ស្ត្រី​ជា​ប៉ូលិសចរាចរ​ណ៏​រូបនោះ​ខឹងសម្បារ​ទៅវិញ ដោយ​អះអាងថា បានធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ស្ថាប័ន​ប៉ូលិស ហើយ​ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ហៅ​ទៅធ្វើ​កិច្ចសន្យា​ជាលា​យ​ល័​ក្ខ​អក្សរ​ចំនួន​២​ដង បើទោះបី​ស្ត្រី​រូបនោះ បាន​សុំទោស​រួចហើយ​ក្តី​។

ករណីនេះ សូម្បីតែ​លោកជំទាវ ហ៊ុន ស៊ី​ណាត នាយ​ឧ​ត្ត​ម​សេនីយ៍​ នេ​ត សាវឿន លោកឧកញ៉ា ផន​ វណ្ណិត លោកឧកញ៉ា សឿ សុវណ្ណ ក៏បាន​កោត​ស​សើរ​ពី​ទឹកចិត្ត​ម្ដាយ​ដូច​នាង​ផងដែរ ដែល​បាន​ឆ្លៀត​បំបៅ​កូនតូច នេះ​ជា​កាតព្វកិច្ច​របស់​ម្ដាយ​គ្រប់រូប​នៅលើ​ពិភពលោក​៕

ក្រុមការងារលោកឧកញ៉ា ផន វណ្ណិត បានយកថវិកាជូនដល់លោកស្រី សុីថុន សុខា
ជាការលើកទឹកចិត្ត មន្ត្រីជាន់ខ្ពស់និងឧកញ៉ាៗ ឧបត្ថម្ភថវិកាដល់ស្ត្រីនគរបាលចរាចរណ៍ដែលបំបៅកូនក្នុងម៉ោងធ្វើការ
661 Shares