ឃាត់ខ្លួនជនជាតិនីស្សេរីយ៉ា៣នាក់ ជា​មួយ​គ្រឿង​ញៀន​ជាង២១គីឡូ

ទាន់​ហេតុការណ៍ សង្គម​និង​សេដ្ឋកិច្ច
0 Shares

អធិការដ្ឋាននគរបាលខណ្ឌដង្កោករណីឃាត់ខ្លួនជនជាតិនីស្សេរីយ៉ាចំនួន៣នាក់ទាក់ទងទៅនិងករណីរក្សាទុក​ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទ​ មេតំហ្វេតាមីន​ ចំនួន២១ដុំ​ ប្រហែលជា២១គីឡូក្រាម។

ដោយគោរពតាមការណែនាំ​ និងបទបញ្ជាដោយផ្ទាល់ពីឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោដែលដឹកនាំដោយលោកអធិការខណ្ឌ ជឹម​ ស៊ី​ថា​ បានធ្វើ​ការតាមដានស្រាវជ្រាវរហូតដល់ឈានទៅដល់ការចាប់ខ្លួនជនជាតិនីស្សេរីយ៉ា៣នាក់​ នៅថ្ងៃអាទិត្យ​ ទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២០និង០០នាទី ត្រង់ចំណុចក្នុងផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០៣នាក់៖

១-ឈ្មោះ ម៉ាឌូកា ចនអេសឈីប៊ូឌូ ហៅ MADUKA JONAS CHIBUDO លេខលិខិតឆ្លងដែន A07548848 ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

២-ឈ្មោះ អ៊ូប៊ីស៊ីស៊ីកោឌីណាកាឈីម័ររៀ ហៅ OBIESIE CHIKA ODINAKA CHIEMERIE លេខលិខិតឆ្លងដែន A07558750 ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៣-ឈ្មោះ DAVIS CANKWDO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលបុរីពិភពថ្មីចំការដូង ភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖

១-ក្រាមពណ៌សថ្លាចំនួន២១ដុំ ប្រហែលជា២១គីឡូ

២-លិខិតឆ្លងដែនចំនួន០៣ក្បាល

៣-សាក់កាដូ (កាបូបស្ពាយ) ចំនួន០២

(ពណ៌ខ្មៅ០១,ពណ៌ខៀវ០១),

៤-ទូរស័ព្ទដៃចំនួន០៤គ្រឿង (SAMSUNG S8+ ពណ៌ខ្មៅចំនួន០១,NOKIA ចុចពិលពណ៌ខ្មៅចំនួន០១,NOKIA 3310 ពណ៌សចំនួន០១,SAMSUNG J7 ពណ៌ទឹកមាសចំនួន០១)

៥-ឯកសារមួយចំនួន ។









អត្ថបទ​និង​រូបភាព៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

0 Shares
Loading...