អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ អ្នកណាខ្លះធ្លាប់ស្រលាញ់របស់ហើយទុកបាន ១០ឆ្នាំ?

ជុំវិញ​ឧកញ៉ា
70 Shares

អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា និងជាម្ចាស់ផលិតកម្ម Galaxy Navatra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីថ្ងៃទី២២ ខែមករាកន្លងទៅ ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា អ្នកឧកញ៉ា ជាហេតុធ្វើឲ្យមានការអបអរសាទរជាច្រើន ដែលលោកបានវិវត្តន៍ខ្លួនពីពលករធ្វើការនៅប្រទេសកូរ៉េ រហូតបានប្រែក្លាយជាអ្នកជំនួញវិស័យអចលនទ្រព្យនៅកម្ពុជា។

May be an image of 1 person, standing and sky

នៅព្រឹកនេះមានរឿងដ៍ភ្ញាក់ផ្អើលមួយដែលអ្នកឧកញ៉ា បានទម្លាយនូវខោនឹងស្បែកជើង លោកប្រើប្រាស់ស្រឡាញ់រាប់ឆ្នាំមកហើយ។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា មិនដឹងទៅណាមានតែមកកាដ្ឋាន ហើយខោនឹងស្បែកជើងនេះ ខ្ញុំស្រលាញ់ណាស់កាលជិត ១០ ឆ្នាំមុន។ ថ្ងៃនេះខ្ញុំស្លៀករំលឹកអនុស្សាវរីយចាស់ មើលទៅរាងឆ្គងបន្តិចហើយសំរាប់វ័យបច្ចុប្បន្ន ពាក្យចាស់ពោលថា ពេលក្មេងស្រលាញ់ក្មេងពេលចាស់ទៅ នៅតែស្រលាញ់ក្មេងដដែលពិតជាត្រូវមែន។

May be an image of one or more people, motorcycle, road and sky

អ្នកឧកញ៉ាក៍បានដាក់ជាសំនួរថា អ្នកណាខ្លះធ្លាប់ស្រលាញ់របស់ហើយទុកបាន ១០ឆ្នាំ?

អាចនិយាយបានថា អ្នកជំនួញរូបនេះ ពូកែរក្សារបស់ដែលខ្លួនស្រឡាញ់ណាស់ និងរក្សាទុកបានមកដល់សព្វថ្ងៃនេះ ហើយលោកបានស្លៀកខោ និងស្បែកជើងដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ៗ កាលនៅក្រីក្រជាកូនកសិករមកពីខេត្តព្រៃវែង។

May be an image of 1 person, standing, car, road and sky

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានរៀបរាប់ជីវីតកំសត់កាលពីអតីតកាលនៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនកាលពីថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០១៧ ថា “អតីតកាលខ្ញុំគ្រាន់ជាក្មេងក្រីក្រប្រចាំភូមិម្នាក់ ផ្ទះធ្វើពីចំបើងជាន់ជាមួយល្បាប់ភក់ ដំបូលស្លឹក ខ្ទមជាប់នឹងដីចំណែកអាហារ កុំថាឡើយម្ហូបគ្រប់គ្រាន់ សូម្បីតែអង្ករក៍ដាច់ពេលដែរ៕ 

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ អ្នកណាខ្លះធ្លាប់ស្រលាញ់របស់ហើយទុកបាន ១០ឆ្នាំ?
70 Shares