ឧកញ៉ាដើមកំណើតនៅខេត្តព្រៃវែងម្នាក់ ចូលរួមរំលែកទុក្ខជាមួយគ្រួសារដែលបានស្លាប់ដោយជំងឺឆ្លងកូវីដ១៩ ដំបូងគេនៅស្រុកខ្មែរ

ជុំវិញ​ឧកញ៉ា
287 Shares

ក្នុងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារបុរសជនជាតិខ្មែរដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ គឺអ្នកបើកបររថយន្តឱ្យថៅកែជនជាតិចិន នៅខេត្តព្រះសីហនុ លោកឧកញ៉ា ផន វណ្ណិត បានឧបត្ថម្ភនូវថវិកាចំនួន ១ លានរៀល ដើម្បីចូលរួមចាត់ចែង។

អនុប្រធានសមាគនអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា លោកឧកញ៉ា ផន វណ្ណិត បានថ្លែងថា “ខ្ញុំបាទសូមចូលរួមថវិកា ១ លានរៀល ជូនដល់គ្រួសារសពបុរសជនជាតិខ្មែរដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ (លោកពូជាអ្នកបើកឡានឲ្យជនជាតិចិន)។ លោកពូទៅទាំងមិនបានជួបមុខកូន និងប្រពន្ធជាលើកចុងក្រោយ។ នេះជាការបាត់បង់ស្វាមីលោកឪពុកជាទីស្រឡាញ់ ដែលតែងតែជាម្លប់ដ៍កក់ក្ដៅគ្រប់កាលៈទេសៈ”។

អ្នកជំនួញអចលនទ្រព្យមកពីខេត្តព្រៃរូបនេះថ្លែងពីអារម្មណ៍ក្នុងការចូលរួមរំលែកទុក្ខថា “ក្នុងនាមយើងខ្មែរដូចគ្នា ក៍អត់ចង់ឲ្យរូបនេះកើតឡើងទេ តែគាត់បានទៅហើយ ខ្ញុំសូមចូលរួមរំលែកទុក្ខ”។

ស្ថាបនិកក្រុមហ៊ុន រាជសន្តុសិត ដែលបោះទុនវិនិយោគលើវិស័យអចលនទ្រព្យ ក៍សូមផ្តាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត និងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដោយអនុវត្តវិធានការ ការពារកូវីដ គឺ ៣ការពារ ៣កុំ”។ បងប្អូនណាស្គាល់គ្រួសារគាត់ទាក់មកក្រុមការងារខ្ញុំ 0978887606 សូមអរគុណ!

សូមបញ្ជាក់ថា ការស្លាប់នេះគឺជា​ករណី​ទី​១​ហើយ​នៅ​ប្រទេស​កម្ពុជា​ ដែល​មាន​អ្នកជំងឺ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ ក្នុងចំណោម​អ្នកជំងឺ​សរុប​ចំនួន​១,១៦៣​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ​៥៩៧​នាក់ ​និង​អ្នកជំងឺ​៥៦៥​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​។

សព​របស់​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩​នេះ មិនអាច​រក្សាទុក​បាន​យូរ​នោះ​ទេ ​នឹង​ត្រូវ​រៀបចំ​បូជា​តាម​អ្វី​ដែល​ជា​ការ​កំណត់​រប​ស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាលនាពេលខាងមុខ​​នេះ​៕

ឧកញ៉ាដើមកំណើតនៅខេត្តព្រៃវែងម្នាក់ ចូលរួមរំលែកទុក្ខជាមួយគ្រួសារដែលបានស្លាប់ដោយជំងឺឆ្លងកូវីដ១៩ ដំបូងគេនៅស្រុកខ្មែរ
287 Shares