ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ចេញហើយ អ្នកល្មើសច្បាប់នេះនឹងមិនរួចខ្លួនឡើយ

ព័ត៌មានថ្មីៗ

ថ្ងៃទី១១ ខែមីនា ២០២១នេះ ច្បាប់ស្ដីពីវិធានាករទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រកាសឱ្យប្រើប្រាស់ហើយ។ ការប្រកាសច្បាប់ថ្មីនេះ បន្ទាប់ពីព្រឹទ្ធសភា និងពិនិត្យចប់សព្វគ្រប់លើទម្រង់គតិច្បាប់ទាំងស្រុងនាថ្ងៃទី១១ មីនានេះ និងស៊ីញ៉េដោយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងនាមព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ច្បាប់ថ្មីនេះ មានចំនួន៨ទំព័រ បែងចែកជា ៦ជំពូក និង ១៨មាត្រា ត្រូវបានរដ្ឋសភាព្រឹទ្ធសភាឱ្យយោបល់ឯកភាពទាំងស្រុង និងអនុម័តកាលនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចំនួន ៣៩រូប៕