ករុណា ពេជ្រ ដាក់ចំៗថា៖ ពីមុនឃើញខ្ញុំតារា សុំខ្ញុំថត ដល់ឥឡូវឃើញខ្ញុំតារា នាំគ្នារត់?

កម្សាន្ត
22 Shares

ក្រោយមានអ្នកសិល្បៈជាច្រើននាក់ មានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ និងមានតារាចម្រៀងបីដួង និង ពិធីការិនី ផងនោះ មានវិជ្ជមានកូវីដ-១៩ បានធ្វើអោយអ្នកសិល្បៈដូចគ្នា បញ្ចេញអារម្មណ៍ព្រួយបារម្ភ និងលើកទឹកចិត្តតាមរយៈការបញ្ចេញមតិលើហ្វេសប៊ុកផ្លូវការរៀងៗខ្លួន។ 

ជាក់ស្តែង តារាចម្រៀង ករុណា ពេជ្រ បានបញ្ចេញរៀបរាប់ថា៖ «ពីមុនឃើញខ្ញុំតារា សុំខ្ញុំថត ដល់ឡូវ ឃើញខ្ញុំតារា នាំគ្នារត់…??? ផ្លាស់ប្ដូរ 360 ដឺក្រេ…កុំអាលរើសអើសលឿនពេកបងប្អូន»។

ហើយទោះបីខ្ញុំបាទ ករុណា ពេជ្រ នាពេលនេះមិនទាន់មានជាប់ពាក់ពន្ធ័លើករណី ខូវីត មួយណាក៏ដោយ ក៏សូមមេត្តាបងប្អូនមួយចំនួនតូច គួរកុំអាលរើសអើងជាមួយ តារា លឿនពេក… គួរតែផ្តល់កំលាំងចិត្ត អាណិតស្រលាញ់ … ព្រោះយើងខ្ញុំជា តារា ក៏ជាជនរងគ្រោះដូចគ្នាដែរ…. 

សូមមេត្តា បងប្អូនមួយចំនួនតូចគួរកែប្រែ សម្តី ទឹកមុខ អត្តចរិត កាយវិការ រើសអើង មិនពេញចិត្ត ដូចជាអោយតែឃើញតារា ហាក់បីដូចឃើញ ខូវីត មកចម្លងនោះ មកជាការការពារ អោយបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ខូវីត រៀងៗខ្លួនប្រសើរជាង។

ក្នុងនាមយើងជាតិសាសន៍ តែមួយ រៀនផ្តល់កិត្តិយស និង អោយតម្លៃគ្នាទៅវិញទៅមកក្នុងកាលទេសៈនេះ ដែលយើងកំពុងរស់លើទឹកដី កម្ពុជា តែមួយ ដូចគ្នា….។ 

ករុណា ពេជ្រ ប្រាប់ថា មុនពេលរឿងនេះ កើតឡើង រូបលោកផ្ទាល់ទៅណាមកណា មិនជាបញ្ហាអ្វីទេ ប៉ុន្តែគ្រាន់តែមានអ្នកសិល្បៈមានរឿងបែបនេះកើតឡើង លោកត្រូវបាន អ្នកមួយចំនួន រើសអើង និងពោលពាក្យបែបរើសអើងទៅវិញ។ លោកថា ខណៈពេលនេះ យើងមិនគួរប្រើពាក្យសំរើសអើងទេ តែយើងត្រូវផ្តល់កំលាំងចិត្ត និង រក្សាពាក្យ ៣កុំ និង៣ការពារ ទើបប្រសើរ ជាងការរើសអើង និងទម្លាក់កំហុសទៅនរណាម្នាក់។  

 សូមជម្រាបថា គិតត្រឹមថ្ងៃសុក្រ ទី១២ ២០២១ នេះ មានតារាចម្រៀងបីរូបហើយ ដែលមានវិជ្ជមានជំងឺរាតត្បាតកូវីដ-១៩ តារាចម្រៀង ណុប បាយ៉ារឹទ្ធ កញ្ញា វីឌី ណែត អ្នកនាង សុគន្ធ នីសា និង ពិធីការិនី កែវ ច័ន្ទនិមល ក្នុងនោះក៏មានអ្នកដឹកនាំសម្តែងនៅក្នុងផលិតកម្មហង្សមាសផងដែរ៕

ករុណា ពេជ្រ ដាក់ចំៗថា៖ ពីមុនឃើញខ្ញុំតារា សុំខ្ញុំថត ដល់ឥឡូវឃើញខ្ញុំតារា នាំគ្នារត់?
22 Shares