ពិតសំណាង​​​មែន! ក្មេង​៣នាក់ ជាប់ភក់ពេញមួយយប់ មិនស្លាប់

ទាន់​ហេតុការណ៍ សង្គម​និង​សេដ្ឋកិច្ច
0 Shares

ក្មេងប្រុសតូចៗ៣នាក់ជាបងប្អូនជីដូនមួយនឹងគ្នា រស់​នៅ​ឃុំ ទំនប់រលក ស្រុក ស្ទឹងហាវ ខេត្ត ព្រះសីហនុ បានបាត់ខ្លួនចេញពីផ្ទះ តាំងពី​ម៉ោង៥កន្លះល្ងាច​ថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនោះ​ខាងសាច់ញាតិក៍ដូចជាអ្នកភូមិបានដើរស្វែងរកពេញមួយយប់ រហូតដល់ព្រឹកថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៩នេះ ទើបក្រុមគ្រួសារសាច់ញាតិបានស្វែងរកឃើញ កប់ក្នុងល្បាប់ភក់​នៅរណ្តៅដី​មួយ​កន្លែងជិតវត្តពោធិមានជយ័ ក្នុងឃុំកំពេញស្រុកស្ទឹងហាវ។ អាច​ថា ​នេះ​ពិត​ជាសំណាងបំផុត​ដែលក្មេងទាំង៣នាក់​នៅមានជីវិត​ដោយគ្រាន់តែអាការៈក្មេងប្រុសតូចៗទាំង៣នាក់ហត់ហេវ ហើយបច្ចុប្បន្នសាច់ញាតិបាននាំទៅរកការសង្គ្រោះបន្តហើយ។



ករណីក្មេងតូចៗដែលបាត់ខ្លួនពីផ្ទះនិងរកឃើញក្មេងកប់ក្នុងភក់បែបនេះ លោកវរសេនីយ៍ត្រីរស់ កីអអធិការនគរបាលស្រុកស្ទឹងហាវអោយដឹងថា ដំបូងក្មេងៗទាំង៣នាក់នេះរត់តាមឡានដង្ហែរសពទៅកាន់វត្តពោធិមានជយ័ ដើម្បីរើសលុយដែលគេបាចតាមឡានដង្ហែរសព និងថាក្រោយមកក្មេងៗទាំង៣នាក់បាននាំគ្នាទៅលេងភក់ក្នុងរណ្តៅកាយដីមួយកន្លែងនៅជិតវត្តពោធិមានជយ័ បណ្តាលអោយជាប់នៅក្នុងល្បាប់ភក់នោះ និងថាដោយសារតែពេលយប់មិនមានមនុស្សចាស់នៅជិតឬក៍ឃើញ ទើបធ្វើអោយក្មេងៗ ទាំង៣នាក់ជាប់នៅក្នុងល្បាប់ភក់នេះពេញមួយយប់ ទម្រាំដល់សាច់ញាតិរកឃើញ៕







0 Shares
Loading...