លោក ខៀ សុភ័គ៖ ឧកញ៉ា គិត ធាង ត្រូវ​បាន​ដោះ​លែង​តាម​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍

ជុំវិញ​ឧកញ៉ា
54 Shares

លោក​ឧកញ៉ា ​គិត ធាង អ្នក​ជំនួញ​លេច​ធ្លោ​ម្នាក់​ ​ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ កាល​ពី​ពេល​ថ្មីៗ​នេះ តាម​ដីកា​សម្រេច​របស់​សាលា​ឧទ្ធរណ៍។ នេះ​បើ​យោង​តាម​មន្រ្តី​រដ្ឋាភិបាល។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ឧកញ៉ា គិត ធាង មានអាយុ​៥៥​ឆ្នាំ ជា​ម្ចាស់​អតីត​មណ្ឌល​កម្សាន្ត​រ៉ុក ​(ROCK) ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​អំឡុង​ខែ​មីនា​ ​ឆ្នាំ​២០១៩ ពីបទជាប់​ពាក់​ព័ន្ធ​ការ​ចែក​ចាយ​គ្រឿង​ញៀន​នៅ​មណ្ឌល​កម្សាន្ត​រ៉ុក។ ក្រោយ​មក គឺ​ក្នុង​អំឡុង​ខែ​មីនា​ដដែល​ លោក​ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​រាយការណ៍​ថា ​ត្រូវ​បាន​តុលា​ការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​រយៈពេល​៤​ឆ្នាំ ក្រោម​បទ​ចោទ​ថា ​ចាត់​ចែង​និង​សម្រួល​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារ​ជាតិ​ញៀន​និង​បទ​សម​គំនិត។ ​

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ ឧកញ៉ា គិត ធាង ត្រូវ​បាន​ដោះ​លែង​តាម​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ តែ​លោក​មិន​ចាំ​ច្បាស់កាល​បរិច្ឆេទ​នៃ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នោះ​ទេ។ ឧកញ៉ា គិត ធាង បាន​ជាប់​ពន្ធនា​គារ​ប្រមាណ២​ឆ្នាំ គិត​មក​ត្រឹម​ថ្ងៃ​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ។

បើ​តាម​លោក ​ខៀវ សុភ័គ​ ឧកញ៉ា​ គិត ធាង ​មាន​សំណុំ​រឿង​គ្រឿង​ញៀន​ចំនួន​ពីរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គឺ​ករណី​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​ទី​តាំង​ឲ្យ​ប្រើប្រាស់​គ្រឿង​ញៀន ​និង​ករណី​មួយ​ទៀត​ គឺ​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា​ លោក​ជួញ​ដូរ​គ្រឿង​ញៀន។

លោកឧកញ៉ា គិត ធាង គឺជា​បង​ប្រុស​​បង្កើត​​របស់​អ្នក​ឧកញ៉ា​ គិត ម៉េង ដែល​ជា​អ្នក​មាន​លំដាប់កំពូល​មួយ​រូប​នៅ​កម្ពុជា​ ​ជាម្ចាស់​ក្រុមហ៊ុន Royal Group និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា៕

លោក ខៀ សុភ័គ៖ ឧកញ៉ា គិត ធាង ត្រូវ​បាន​ដោះ​លែង​តាម​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍
54 Shares