កម្ពុជា ឡាវ និងវៀតណាម ប្រជុំគ្នាដើម្បីគៀងគរធនធានពីដៃគូអភិវឌ្ឍន៍ ដើម្បីពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣

សង្គម​និង​សេដ្ឋកិច្ច

ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រវាងប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងបី ប្រទេសកម្ពុជា ឡាវ និងវៀតណាម កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានសម្រេចឯកភាពគ្នា គៀងគរធនធានពីដៃគូអភិវឌ្ឍន៍ ដើម្បីពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣ ជាផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ ផ្លូវល្បឿនលឿនហាណូយ-វៀងចន្ទន៍ និងផ្លូវរថភ្លើងវៀងចន្ទន៍-វង្សអាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
PM affirms solidarity, cooperation at 10th Cambodia, Laos, Myanmar and  Vietnam Summit (CLMV) - VNExplorer
រូបភាពកិច្ចប្រជុំកាលពីឆ្នាំ២០២០

គោលបំណងនៃការពន្លឿនការស្ថាបនាផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងទាំងនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ ដែលជាការអនុវត្តតាមផែនការតភ្ជាប់សេដ្ឋកិច្ច CLV ដល់ឆ្នាំ ២០៣០។

គួរជម្រាបថា គម្រោង ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ មកទល់ពេលនេះ នៅមិនទាន់ចាប់ផ្ដើមនៅឡើយទេ ខណៈក្រុមហ៊ុនចិនមួយបានបញ្ចប់ការសិក្សាកាលពីឆ្នាំ២០២០កន្លងទៅ៕