ច្រើនជាង ៣ លានដុល្លារ បងប្អូនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគ ជូនសម្ដេចតេជោ ទប់ទល់កូវីដ១៩

ជុំវិញ​ឧកញ៉ា
231 Shares

បន្ទាប់ពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាស់បរិច្ចាគ ៣ លានដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ភ្លាម បងប្អូនបង្កើតរបស់អ្នកឧកញ៉ា ចំនួន ៣ រូបទៀត បានប្រកាសថា ពួកគាត់ រួមទាំងក្រុមគ្រួសារ នឹងបរិច្ចាគថវិកាផ្ទាល់ខ្លួន ម្នាក់១ម៉ឺនដុល្លារ ជាមួយរដ្ឋាភិបាល ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរូសកូវីដ១៩ នៅកម្ពុជា។

ឧកញ៉ាចិត្តធម៌វ័យក្មេងទាំង ៣ រូបនោះរួមមាន

១/លោក ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុម្មហ៊ុន ឡេង ណាវ៉ាត្រាខ្នាតយក្យ ឯ.ក ១០០០០ដុល្លារ

២/លោកឧកញ៉ា ឡេង និមល ប្រធានក្រុមហ៊ុន ឡេង និមល ឯ.ក ១០០០០ដុល្លារ

៣/ប្អូនស្រីពៅរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្រធានក្រុមហ៊ុន ជីអេសអឹម ឡេងណាវ៉ាត្រា ខូសមេទិក ១០០០០ដុល្លារ។

សូមបញ្ជាក់ផងដែរថា ទន្ទឹមនឹងអ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាគ ទឹក​ប្រាក់​ចំនួន​៣លាន​ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ អ្នកឧកញ៉ា បានប្រើពាក្យចេញ​ពី​បេះដូង ដែល​និយាយ​ទៅ​កាន់​ជន​រួម​ជាតិ​ ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ដ៏​មោះមុត​មិន​អាច​កាត់​ថ្លៃ​បាន​ខ្លួន​តូច​ថ្លើម​ធំ ពោរ​ពេញ​ទៅ​ដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ក្នុង​ការ​សាមគ្គី​ បាន​ធ្វើ​ឲ្យ​មហាជន​កោតសរសើរ​ទឹក​ចិត្ត​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា​ជា​ខ្លាំង៕

ច្រើនជាង ៣ លានដុល្លារ បងប្អូនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគ ជូនសម្ដេចតេជោ ទប់ទល់កូវីដ១៩
231 Shares