ចៃដន្យមែន! ស៊ីម៉ាក់ធ្វើកំណាយប៉ះចំជណ្ដើរ និងតោថ្មបុរាណរបស់ដូនតាខ្មែរនៅម្ដុំមាត់ទន្លេចតុមុខ

សង្គម​និង​សេដ្ឋកិច្ច
251 Shares

ក្រុមជំនាញស៊ីម៉ាក់កំពុងជីកដី រៀបចំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធរំដោះទឹករបស់រាជធានីភ្នំពេញ ស្រាប់តែប្រទះឃើញជណ្ដើរ និងរូបតោថ្មបុរាណគួរឱ្យភ្ញាក់ផ្អើល។ នេះបើតាមហ្វេសប៊ុកលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកស៊ីម៉ាក់ប្រចាំនៅកម្ពុជា។

លោកបានសរសេររៀបរាប់ថា៖ ខណៈពេលដែលក្រុមការងារជំនាញស៊ីម៉ាក់ ដែលជាជំនួយរបស់ JICA កំពុងប្រើប្រាស់គ្រឿងចក្រកាយដី ប្រុងនឹងរៀបចំប្រព័ន្ធធារាសាស្ត្ររំដោះទឹក ស្រាប់តែប៉ះចំជណ្ដើរបុរាណតែម្ដង។ នៅចម្ងាយពីជណ្ដើរបុរាណនោះប្រហែលជា ៣០ម៉ែត្រ ក៏ស្រាប់តែក្រុមជំនាញបន្តធ្វើកំណាយប៉ះចំតោបុរាណមួយទៀត ដែលស្ថិតនៅប្របនឹងជណ្ដើរចុះមកទឹកទន្លេ។

គេនៅមិនទាន់ទទួលបានប្រភពជាក់លក់ពីប្រភព និងប្រវត្តិច្បាស់ពីជណ្ដើរ និងតោថ្មបុរាណនោះ ថាជាវត្ថុបុរាណសល់តាំងពីសម័យណានៅឡើយទេ តែបើផ្អែកតាមរូបភាពប៉ុន្មានសន្លឹកដែលចែកចាយលើបណ្ដាញសង្គម ជណ្ដើរ និងតោបុរាណ នៅកំពង់ទន្លេនេះ អាចស្ថិតក្នុងចុងស.វ ទី១៨ ។ ក្រុមជំនាញខាងបុរាណវិទូក៏កំពុងរៀបចំលាងសំអាតទុកដាក់ រួចធ្វើការសិក្សាវិភាគពេលក្រោយទៀត៕

ប្រភព៖ ហ្វេសប៊ុក Heng Ratana

ចៃដន្យមែន! ស៊ីម៉ាក់ធ្វើកំណាយប៉ះចំជណ្ដើរ និងតោថ្មបុរាណរបស់ដូនតាខ្មែរនៅម្ដុំមាត់ទន្លេចតុមុខ
251 Shares