ក្រសួងសុខាភិបាលអំពាវនាវជាថ្មីសូមបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ដេីម្បីបញ្ឈប់ការចម្លងបន្តគ្នាទៀត

ព័ត៌មានថ្មីៗ
374 Shares

រដ្ឋលេខាធិការ និងជាអ្ននាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ  វណ្ណឌីន ធ្វេីការអំពាវនាវសារជាថ្មីម្តងទៀត  ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន  លេីស្ថានភាពឆ្លងបច្ចុប្បន្ននេះ   គឺវីរុសកូវីដ-១៩  បម្លែងថ្មី  កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា  ដោយមិនដឹងថាវានៅទីណាខ្លះនោះទេ  ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង  ដែលមានការចម្លងបន្តគ្នាលឿនណាស់  និងឆ្លងបន្តទៅខេត្ត មួយចំនួនរួចទៅហេីយ។

បើតាមលោកជំទាវ  ពេលនេះ  នៅផ្ទះ  និងកុំធ្វេីការចល័តពីកន្លែងមួយទៅកន្លែងមួយ  ហេីយមិនត្រូវបង្កការជួបជុំគ្នាច្រេីនណាមួយនោះទេ  ដូចជាពីធីមង្គលការ  ឡេីងផ្ទះ  បុណ្យសាសនាផ្សេងៗ  ដោយពន្យាពេល  គឺត្រូវតែធ្វេីនៅពេលនេះជាចាំបាច់បំផុត  ដែលជាវិធានការជួយដល់ការកាត់ផ្តាច់បាននូវការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានជាអតិប្បរិមា។  ជ្រេីសរេីសយកការបញ្ឈប់ការជួបជុំ  ឫការពន្យាពេលនៃការរៀបចំពិធីនានា  ល្អប្រសេីរជាជាងការឆ្លងហេីយអាចស្លាប់បានគ្រប់ពេលវេលានាពេលនេះ។ 

អ្នកនាំពាក្យរូូបនេះបន្តថា សូមចងចាំថា  វីរុសបម្លែងថ្មីនេះ  សាហាវជាង  និងខ្លាំងជាងវីរុសនាពេលមុនៗ  ដែលអាចធ្វេីឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា  ដែលថ្មីៗនេះ  យេីងមានករណីស្លាប់មួយនាក់រួចទៅហេីយៗក៏នៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរដែលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះយ៉ាងមមាញឹកជាទីបំផុត។ 

លោកជំទាវសូមបងប្អូនថែរក្សាសុខភាព  និងមេីលកូនចៅឱ្យបានល្អ  កុំឱ្យដេីរចេញក្រៅរហេតរហូត  សម្រាប់មនុស្សពេញវ័យ  បេីមិនមានការចាំបាច់ទេនោះ  សូមនៅផ្ទះ ល្អជាងការចល័តទៅកន្លែងនេះកន្លែងនោះដែលមិនមានភាពចាំបាច់  ដែលមានហានិភ័យចម្លងវីរុសបម្លែងថ្មីនេះខ្ពស់ណាស់សម្រាប់លោកអ្នកនាពេលនេះ។

ដំណាក់កាលនេះ  ជាដំណាក់លំបាកដែលបុគ្គលគ្រប់រូប មានកាតបព្វកិច្ចចាំបាច់ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល  និងវិធានការផ្សេងៗទៀតដែលសម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងក្រសួងសុខាភិបាលបានដាក់ចេញ  ដូចជាការអំពាវនាវខាងលេីនេះជាដេីម  ហេីយរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលនិងមិនដឹងថានៅទីណានោះ  ទាំងអស់គ្នា  ដែលយេីងអាចឆ្លងកាត់ការលំបាកនាពេលនេះទាំងអស់។

លោកជំទាវ បានគូសបញ្ជាក់ថា បរាជ័យ  ឫជោគជ័យលេីការប្រយុទ្ធនឹងសត្រូវកូវីដ-១៩  បម្លែងថ្មីនាពេលនេះ  គឺអាស្រ័យលេីការចូលរួមរបស់បងប្អូនទាំងអស់គ្នា  និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ  និងចៀសផុតពីការចម្លងវីរុសកូវីដ-១៩  បម្លែងថ្មីនាពេលនេះផងដែរ៕

ក្រសួងសុខាភិបាលអំពាវនាវជាថ្មីសូមបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ដេីម្បីបញ្ឈប់ការចម្លងបន្តគ្នាទៀត
374 Shares