ទាក់ភ្នែក​អគារ​ Booyoung Town តាម​ផ្លូវ​សហព័ន្ធ រំលេច​ពណ៌ឆើត​ទាក់ភ្នែក​អ្នក​ដំណើរ​ទៅ​មក

សង្គម​និង​សេដ្ឋកិច្ច

អាគារចំនួន៤ ដែលមានកំពស់ជាង២០ជាន់របស់គម្រោង​ Booyong Town បាន​លេច​រូបរាង​រំលេច​ដោយ​ពណ៌​បៃតងខ្ចី ទាក់ភ្នែក​អ្នកដំណើរតាម​មហាវិថី​សហព័ន្ធ​រុស្សី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ​BOOYOUNG TOWN បានចាយ​លុយ​ជាង​១៦០លានដុល្លារអាមេរិក ដើម្បី​អភិវឌ្ឍន៍លំនៅដ្ឋានបែបសហកម្មសិទ្ឋ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែល​មាន​ទីតាំង​ស្ថិតក្នុងសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ។

អគារស្នាក់នៅនិងពាណិជ្ជកម្មនេះ ផ្តោតលើទីផ្សារ​អតិថិជនបីប្រភេទ គឺអតិថិជនមានជីវភាពមធ្យម អតិថិជនមានជីវភាព​មធ្យមកម្រិតខ្ពស់ និងខុនដូ​ប្រណីតដែលផ្តោតលើអ្នកមានជីវភាពធូរធារខ្លាំង៕